ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងឯ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិចឯកជនភ្លាមខណះដែលពួកគេជិះម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង។
ហេតុការណ៍នេះបានកើត ឡើងនៅវេលាម៉ោង៧.០០ យប់ថ្ងៃទី៧ខែកុម្ភះឆ្នាំ២០១៦នៅតាមបណ្តោយផ្លូវជាតិលេខ៤ខាងលិចផ្លូវរថភ្លើង មុខបូរីNEW TOWN ស្ថិតក្នុងភូមិអង្គ សង្កាត់ចោម ខណ្ឌ័ពោធិ ៍សែនជ័យ។
បុរសដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ជួប នី ភេទប្រុស អាយុ ៣៣ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាកDUKE ពណ៍ក្រហមលាយខ្មៅពាក់ស្លាក់លេខភ្នំពេញ 1FE-6421 ជិះគ្នា២នាក់ចំណែកម៉ូតូមួយគ្រឿងទៀតដែលបង្ករគ្រោះថ្នាក់នោះដែរម៉ាក HONDA DREAM 125 ពណ៍ខ្មៅ សេ៊រីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ1AB-1113 ជិះឌុបគ្នា២នាក់ដូចគ្នា ។
តាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះ( អ្នកស្លាប់) ជិះម៉ូតូ DUKE គ្នា២នាក់តាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទឹសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនដោយជែងរថយន្តឆ្វេងស្តាំ ពេលមកដល់មុខបូរី ស្រាប់តែជ្រុលទៅបុកម៉ូតូ DREAM សង់ ដែលធ្វើដំណើរបញ្ច្រាស់ទឹស គ្នាពេញទំហឹងបណ្តាលអោយដួលម៉ូតស្លាប់ម្នាក់ភ្លាមៗដោយសារបោកក្បាលនិងថ្នល់ ចំណែកឯម៉ូតូDREAM ខូចខាតទាំងស្រុង ។ តែបើតាមប្រភពមិនច្បាស់ការមួយបាននិយាយប្រាប់ថា មុនពេលកើតហេតុគេឃើញខាងម៉ូតូDREAM ជិះឌុបគ្នា២នាក់ត្រឡប់មកពីលេងបាល់ទាត់ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤ក្នុងទឹសដៅពីកើតទៅលិច លុះធ្វើដំណើរមកដល់មុខបូរីក៏ជ្រុលទៅបុកខាងឆ្វេងម៉ូតូDUKEដែលធ្វើដំណើរ ឆ្លងថ្នល់ពេញទំហឹងបណ្តាលអោយដួលបោកទៅនិងថ្នល់ស្លាប់អ្នកជិះម៉ូតូDUKEម្នាក់នៅហ្នឹងកន្លែង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងនិងយកម៉ូតូទាំង២ទៅរក្សារទុកនៅការិយាល័យចរាចរជើងគោករាជធានីដើម្បីដោះស្រាយនៅពេលក្រោយ ចំណែកសពត្រូវសាច់ញាត្តិដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕សុខាសែនជ័យ







