ប៉ូលីសឥណ្ឌា ឃាត់ខ្លួនតារាបូលីវូដស្រី Rhea Chakraborty សង្ស័យជាប់ទាក់ទងនឹងការស្លាប់តួឯកប្រុសក្នុងរឿង “ជីវិតស្ត្រីមេផ្ទះ”

ចែករំលែក៖

អន្តរជាតិ៖ អាជ្ញាធរគ្រឿងញៀនប្រទេសឥណ្ឌា បានចាប់ឃាត់ខ្លួនតារាបូលីវូដស្រីល្បីឈ្មោះ កញ្ញា Rhea Chakraborty កាលពីម្សិលមិញនេះ ដោយសង្ស័យមានជាប់ទាក់ទង នឹងការស្លាប់របស់តារាបូលីវូដប្រុសល្បីឈ្មោះ លោក Sushant Sing Rajput ខណៈបច្ចុប្បន្ននាងកំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ

បើតាមទីភ្នាក់ងារសារព័ត៌មាន CNA ដកស្រង់សម្តីអ្នកនាំពាក្យរបស់អាជ្ញាធរគ្រឿងញៀន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយអាជ្ញាធរមិនទាន់បញ្ជាក់ឲ្យដឹងច្បាស់នៅឡើយទេថា តើនាងពិតជាជាប់ទាក់ទងនឹងការស្លាប់របស់ Rajput ឬយ៉ាងណា?

សូមជម្រាបថា ការឃាត់ខ្លួន និងបើកការស៊ើបអង្កេតលើតារាបូលីវូដស្រី Chakraborty គឺបន្ទាប់ពីក្រុមគ្រួសាររបស់តារាប្រុស Rajput ចោទប្រកាន់នាង និងឲ្យនាងទទួលខុសត្រូវចំពោះការស្លាប់របស់មិត្តប្រុសនាង ដែលត្រូវបានប្រទះឃើញស្លាប់ក្នុងផ្ទះ កាលពីថ្ងៃទី១៤ខែមិថុនា កន្លងទៅ។

បើតាមរបាយការណ៍ពីការិយាល័យស៊ើបអង្កេតឥណ្ឌា ដែលបានបង្ហាញកាលពីខែមុន ក៏បានអះអាងថា តារាស្រីរូបនេះ ត្រូវបានចោទប្រកាន់ថា មានពាក់ព័ន្ធនឹងការធ្វើអត្តឃាត, ដើមហេតុនៃការប្រព្រឹត្តិបទល្មើស និងអំពើចោរកម្ម។

ចំពោះការស្លាប់របស់តារាប្រុសល្បីឈ្មោះក្នុងវ័យបូលីវូដ Sushant Singh Rajput តួឯកប្រុសក្នុងរឿង «ជីវិតស្ត្រីមេផ្ទះ» នៅតែជារឿងចាប់អារម្មណ៍ ចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងក្នុង និងក្រៅស្រុក។ ជាពិសេស ករណីស្លាប់របស់តារាប្រុសរូបនេះ គឺកំពុងស៊ើបអង្កេតជាបន្តបន្ទាប់ផងដែរ ថ្វីត្បិតពេលនេះប្រទេសឥណ្ឌាកំពុងមានជំងឺឆ្លងកូវីដ១៩កើនឡើងខ្លាំងក៏ដោយ

ក្រោយពីមានបណ្តាញផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានបង្ហាញថា តារា Chakraborty បានព្រងើយកន្តើយនឹងអ្នកសារព័ត៌មាន មុនពេលប៉ូលីចាប់ខ្លួន។ ជាមួយគ្នានេះ កាលពីសប្តាហ៍នេះ បងប្រុសបង្កើតរបស់នាង គឺ Showik ក៏ត្រូវបានប៉ូលីសចាប់ខ្លួនផងដែរ ទាំងមិនបានបញ្ជាក់ពីមូលហេតុនោះទេ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print