ខេត្តរតនគិរី៖ ជនសង្ស័យ៤នាក់ដែលតែងដើរលួចគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត។
ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នោះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៨ៈ៣០នាទីថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២០
ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។
ឃាត់ខ្លួនដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ប្រភពពីនគរបាលបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះបានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០កន្លងមកស្ថិតនៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។
ក្រោយឃាត់ខ្លួននិងធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំង៤នាក់ឃើញថាទទួលបានលទ្ធផលវិជ្ជមាន(+)ទាំងអស់គ្នា។
ជនសង្ស័យទាំង៤នាក់រួមមាន៖
ទី១-ឈ្មោះ គង់ ដាលីម (ហៅ លីន) ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ។
ទី២-ឈ្មោះ ពៅ មាស(ហៅ យ៉ាង)ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ។
ទី៣-ឈ្មោះ ឌី ជេម (ហៅ ជេម) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឡាវ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ។
ទី៤-ឈ្មោះ រាជ រស្មី (ហៅ ខ្លី) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី
មុខរបរមិនពិតប្រាកដ។
ហើយសមត្ថកិច្ចបានដកហូតបាន៖
ទី១- រថយន្តមួយគ្រឿង ម៉ាកតូយូតា កាម៉ារី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ព្រៃវែង 2A-0431។
ទី២- ឆ្នាំងដាំបាយអគ្គីសនី ម៉ាក តូសុីបា ចំនួនមួយ។
ទី៣- ឈើស៊ុមទ្វាមួយចំនួនទៀតផងដែរ។
ជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការទៅតាមនីតិវិធី៕
ដោយ ៖ ជីវ័ន្ត