ជនសង្ស័យ៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចគាស់ផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យ៤នាក់ដែលតែងដើរលួចគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត។

ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នោះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៨ៈ៣០នាទីថ្ងៃទី៧ ខែ​កញ្ញា​ឆ្នាំ២០២០
ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។

ឃាត់ខ្លួនដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ប្រភពពីនគរបាលបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះបានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០កន្លងមកស្ថិត​នៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង​ ក្រុងបានលុងខេត្តរតនគិរី។

ក្រោយឃាត់ខ្លួននិងធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំង៤នាក់ឃើញថាទទួលបានលទ្ធផលវិជ្ជមាន(+)ទាំងអស់គ្នា។

ជនសង្ស័យទាំង៤នាក់រួមមាន៖
ទី១-ឈ្មោះ គង់ ដាលីម (ហៅ លីន) ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង​ ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ​។

ទី២-ឈ្មោះ ពៅ មាស(ហៅ យ៉ាង)ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ។

ទី៣-ឈ្មោះ ឌី ជេម (ហៅ ជេម) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឡាវ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ។

ទី៤-ឈ្មោះ រាជ រស្មី​ (ហៅ ខ្លី) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក​ ក្រុងបានលុង ខេត្តរតនគិរី
មុខរបរមិនពិតប្រាកដ។

ហើយសមត្ថកិច្ចបានដកហូតបាន៖
ទី១- រថយន្តមួយគ្រឿង ម៉ាកតូយូតា កាម៉ារី ពណ៌សំបក​ឪឡឹក ពាក់​ស្លាកលេខ ព្រៃវែង 2A-0431។

ទី២- ឆ្នាំងដាំបាយអគ្គីសនី ម៉ាក តូសុីបា ចំនួនមួយ។

ទី៣- ឈើស៊ុមទ្វាមួយចំនួនទៀតផងដែរ។

ជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ទុកជាបណ្តោះអាសន្ននៅ​អធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការទៅតាមនីតិវិធី៕
ដោយ ៖ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print