កាំជ្រួចមីស៊ីលអុីរ៉ង់អាចវាយប្រហារចំគោលដៅនៅចម្ងាយ១ពាន់គីឡូម៉ែត្រ

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិអុីរ៉ង់ លោក Amir Hatami បានប្រកាសថា កាំជ្រួចមីស៊ីលរបស់ប្រទេសនេះ អាចវាយប្រហារចំគោលដៅរបស់សត្រូវនៅចម្ងាយដល់ទៅជាង​១ពាន់គីឡូម៉ែត្រ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន រដ្ឋមន្ត្រីការពារជាតិ Hatami ​បានបញ្ជាក់ថា​កាំជ្រួចមីស៊ីលរបស់កម្លាំងទាហានជើងទឹកប្រទេសនេះ អាចវាយប្រហារ​ចំគោលដៅនៅចម្ងាយជាង​១ពាន់គីឡូម៉ែត្រ​។​ ចំណែកកាំជ្រួចមីស៊ីលដែលបាញ់ចេញពីដីគោកអាចវាយប្រហារចំគោលដៅ នៅចម្ងាយដល់ទៅ​១៤០០ គីឡូម៉ែត្រ ។
លោក​Amir Hatami បញ្ជាក់ទៀតថា អុីរ៉ង់បានធ្វើជាម្ចាស់ក្នុងការផលិតមីស៊ីល​ប្រើប្រាស់តាមបច្ចេកវិទ្យារបស់អុីរ៉ង់ផ្ទាល់។ ក្រៅពីនេះរដ្ឋមន្ត្រីការពារជាតិអុីរ៉ង់​បានបញ្ជាក់ថា លោកនឹងគាំទ្រសមត្ថភាព​បង្កើតកម្មវិធីបរមាណូដើម្បីការពារខ្លួនប្រសិនបើអាមេរិកនៅតែដាក់ទណ្ឌកម្មមកលើអុីរ៉ង់នោះ​។
នៅពេលនេះដែរ អុីរ៉ង់បានប្រកាស​សាងសង់​អគារដ៏ទំនើបនៅតំបន់ភ្នំដើម្បីបម្រើការផលិតម៉ាស៊ីនចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមដ៏ទំនើប​។ ការប្រកាសខាងលើរបស់អុីរ៉ង់ ក្រោយពេលទីតាំងរោងចក្រចម្រើនសារធាតុបរមាណូ​ Natanz រងការវាយប្រហារបណ្តាលឲ្យខូចខាតយ៉ាងខ្លាំង​។
សារព័ត៌មាន AP នៅថ្ងៃទី ៨ ខែកញ្ញា បានផ្សាយថា អុីរ៉ង់ចាប់ផ្តើមសាងសង់ទីតាំង​ដ៏រឹងមាំ​នៅតំបន់ព្រៃភ្នំដែលអាចទប់ស្កាត់ការវាយប្រហារពីសត្រូវបានយ៉ាងល្អបំផុត​៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print