ជិះម៉ូតូលឿនពេកមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវ​ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូបោះពួយយ៉ាងលឿនមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹងបោកផ្ទាប់និឹងរថយន្តរងរបួសធ្ងន់និងស្រាល២នាក់។

​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១០​ខែកញ្ញា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ចំណុចស្តុបចំការដូង​ ក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ​ ។

​ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ​ ដោយរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ។

​ បេីតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកPCXពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1ID -8338 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧​ ក្នុងទិសដៅពីជើងទៅត្បូង​ក្នុងល្បឿនលឿននិងមិនបានឈប់ភ្លើងស្តុបក្រហមនោះទេ​ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីដពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BG-2066 បើកបរដោយបុរសម្នាក់​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រៃស​ ក្នុងទិសដៅពីលិចទៅកើតរួចបត់ឆ្វេងមកផ្លូវលេខ២១៧ចំទ្វារឆ្វេងខាងមុខពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូបោកផ្ទាប់និឹងកញ្ចក់រថយន្តរងរបួសធ្ងន់​ ចំណែកម្ចាស់រថយន្តត្រូវបំបែងកញ្ចក់ខ្ទាតត្រូវផ្ទៃមុខរងរបួសឈាមស្រោចខ្លួន។ ដោយឡែកមធ្យោបាយម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ​ធ្វេីការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុក​ រង់ចាំដោះស្រាយនៅពេលក្រោយ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print