លោក​ ស​ ថេត​ ជួបសំណេះសំណាល និងចែកអំណោយជូនដល់គ្រួសារក្រីក្រ​ចំនួន​ ២១៦គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២០​ លោក​ ស​ ថេត​ បានអញ្ជេីញជួបសំណេះសំណាល និងចែកអំណោយជូនដល់គ្រួសារក្រីក្រ​ចំនួន​ ២១៦គ្រួសារ​ នៅសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ ។

ដោយពិនិត្យឃេីញពីស្ថានភាពខ្វះខាតរបស់ប្រជាពលរដ្ឋនៅសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ នៅព្រឹកថ្ងៃសុក្រ​ ទី១១​ ខែកញ្ញា​ ឆ្នាំ២០២០​ ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ​ បានអញ្ជេីញជួបសំណេះសំណាល និងចែកអំណោយជូនដល់គ្រួសារក្រីក្រ​ នៅសង្កាត់បឹងទំពុន១​ ចំនួន​២១៦​ គ្រួសារ​ ក្នុងពិធីនេះដែរក៏មានការចូលរួមពីឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រីអនុប្រធានក្រុមការងារ​ និងសមាជិកសមាជិការនៃគណបក្សប្រជាជនចុះជួយសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ ។ លោកប្រធានក្រុមការងារ​ បាននាំយកអំណោយមួយចំនួនរបស់ឯកឧត្តមដេីម្បីចែកជូន​ចៅសង្កាត់​ ក្រុមប្រឹក្សាសង្កាត់​ ប្រធានអនុប្រធានភូមិ​ ប្រជាការពារ​ ជាពិសេសប្រជាពលរដ្ឋក្រីក្រដែលខ្វះខាតជីវភាពចំនួន​ ២១៦គ្រួសារ​ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន​ ១០០,០០០​ (ដប់មុឺនរៀល)​ អង្ករ២បេ​=៥០Kg ទឹកក្រូច២កេស​ ទឹកសុទ្ធ២កេស​ មី១កេសតូច​ ត្រីខ១យួរ​ ទឹកត្រី១យួរ​ ប្រេងឆា​១ដប​ ប៊ីចេង១កញ្ចប់​ និងអំបិល១កញ្ចប់​ ។

ក្នុងពិធីជួបសំណេះសំណាលនេះដែរលោក ស​ ថេត​ ប្រធានក្រុមការងារ​បាននាំយកការសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋមួយចំនួនប្រឈមនឹងបញ្ហាជីវភាពក្នុងកំឡុងពេលពិភពលោកកំពុងជួបបញ្ហាវីរុសកូវីដ១៩ ។ លោកប្រធានក្រុមការងារបានណែនាំដល់ក្រុមការងារចុះជួយសង្កាត់បឹងទំពុនទី១ ទាំងអស់ឲ្យយកចិត្តទុកដាក់បន្ថែមក្នុងការចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋដេីម្បីឲ្យបានដឹងច្បាស់ពីស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសិក្សាស្វែងយល់អំពីតម្រូវការ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ជាមួយនេះដែរឯកឧត្តមប្រធានក្រុមការងារបានណែនាំក្រុមប្រឹក្សាសង្កាត់ មន្ត្រីប៉ុស្តិ៍ទាំងអស់ត្រូវផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ធានាការពារសន្តិសុខសុវត្ថិភាពឲ្យបានល្អ នៅកិច្ចឯកឧត្តមស្នងការក៏បានផ្តល់លេខទូរស័ព្ទរបស់ឯកឧត្តម ដល់ប្រជាពលរដ្ឋដេីម្បីទាក់ទងផ្ទាល់នៅពេលមានបញ្ហាផ្សេងៗកេីតមានឡេីង ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print