ក្រុម​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ថៃ​៖ នៅ​សប្តាហ៍​ក្រោយនេះ និង​ប្រមូល​មនុស្ស​​មួយ​សែន​នាក់​ ដើម្បី​ដើរ​ជា​ក្បួន​ទៅកាន់​វិមាន​រដ្ឋាភិបាល​

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមសកម្មជនប្រឆាំងរដ្ឋាភិបាលថៃ​​ បានប្រកាសអំពីផែនការរបស់ខ្លួនក្នុងការធ្វើបាតុកម្មមួយយប់និងប្រមូលមនុស្សឲ្យបានមួយសែននាក់ដើម្បីដើរជាក្បួនទៅកាន់វិមានរដ្ឋាភិបាលនៅសប្តាហ៍ក្រោយនេះ ការអះអាងបែបនេះ គឺជាការដាក់សម្ពាធបន្ថែមទៀតទៅលើរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ឲ្យចុះចេញពីតំណែង

បើតាមសម្តីរបស់មេដឹកនាំនៃរណសិរ្សបង្រួបបង្រួមប្រចាំសាកលវិទ្យាល័យ Thammasat និងជាមេដឹកនាំបាតុកម្ម អ្នកនាង Panusaya Sithijirawattankul អំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយនៅសាកលវិទ្យាល័យ Thammasat នៅថ្ងៃទី ខែកញ្ញាម្សិលមិញនេះ បាននិយាយថា៖ « យើងនឹងស្នាក់នៅពេញមួយយប់នៅបរិវេណសាកលវិទ្យាល័យនៅថ្ងៃទី ១៩ ខែកញ្ញា និងហែក្បួននៅថ្ងៃបន្ទាប់ ហើយប្រសិនបើមានមនុស្សចូលរួមច្រើន ការប្រមូលផ្តុំនឹងផ្លាស់ទៅ Sanam Luang វិញ​»​

សូមជម្រាបថា នេះជាសញ្ញាដែលបាតុកម្មវិលត្រឡប់មកតាមដងផ្លូវជាថ្មីដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ចេញពីតំណែង លោក ប្រាយុទ្ធ ដែលកំពុងដឹកនាំថៃជាមេដឹកនាំស៊ីវិល ឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០១៤ ក្រោយការតវ៉ាតាមផ្លូវរបស់បាតុករប្រឆាំងរដ្ឋាភិបាលនាយករដ្ឋមន្ត្រី យីឡាក់ ស៊ីណាវ៉ាត់ ទន្ទឹមនឹងការតវ៉ាសឹងមិនលស់ថ្ងៃ លោក ប្រាយុទ្ធ ក៏បានព្រមានថា៖ ថៃនឹងត្រូវហ៊ុមព័ទ្ធដោយអណ្តាតភ្លើងប្រសិនបើការតវ៉ានៅតែបន្តកើតមានបែបនេះ

ជាមួយគ្នានោះ បាតុករខ្លះក៏បានបន្តអំពាវនាវឲ្យកំហិតអំណាចនៃរាជានិយមរបស់ប្រទេស ក្រៅពីការទាមទារឲ្យលោក ប្រាយុទ្ធ លាលែងក្រុមអ្នកតវ៉ាចង់ឲ្យរដ្ឋាភិបាលបញ្ឈប់ការរំខានយាយីដល់អ្នកប្រឆាំង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងរំលាយសភា

ចំណែកមេដឹកនាំបាតុករម្នាក់ទៀត លោក Parit Chiwarak ដែលត្រូវបានគេស្គាល់ថាជា Penguin ប្រកាសថា បាតុកម្មថ្ងៃទី១៩ ខែកញ្ញាខាងមុខ នឹងនិយាយពីការកែទម្រង់របបរាជានិយមម្ដងទៀត លោក Parit បានអះអាងទៀតថា ក្រុមបាតុករ មិនមានអាវុធទេ ដូច្នេះប៉ូលីសមិនចាំបាច់ប្រើឧស្ម័នបង្ហូរទឹកភ្នែកកលើពួកគេឡើយ ហើយក៏កុំរំខានដំណើរការតវ៉ានេះដែរព្រោះក្រុមអ្នកតវ៉ាបានសន្យាថា ពួកគេនឹងធ្វើបាតុកម្មដោយសន្តិវិធី

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យរបស់រដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថាការប្រមូលផ្តុំគឺត្រូវតែធ្វើឡើងដោយសន្តិភាពនិងស្របច្បាប់ ខណៈរដ្ឋាភិបាលពិតជាមានការព្រួយបារម្ភពីសុវត្ថិភាពខ្លាំងណាស់ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print