ខេត្តសៀមរាបៈ សមត្ថកិច្ចនគរបាល ស្រុកវ៉ារិន បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខ្នាច វី ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោកចាន់ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង៣និង១៥ នាទី ថ្ងៃទី០៦ ខែគុម្ភៈ ឆ្នាំ២០១៦ នៅចំណុចខាងកើត ព្រំប្រទល់ឃុំល្វាក្រាំង និងឃុំស្រែណូយ ភូមិគោកវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
មន្ត្រីនគរបាលស្រុកវ៉ារិន បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះស៊ាម ចិត្ត ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ក្នុងនោះដែរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព យកដំបងឈើទៅវៃជនរងគ្រោះមែន តែខ្លួនពុំបានស្គាល់ ជនរងគ្រោះឈ្មោះអ្វីនោះទេ ហើយការវៃលើជនរងគ្រោះនេះពុំមែនជារឿងផ្ទាល់ខ្លួនដែរ គឺវៃជំនួសមិត្តភ័ក្ភដែលត្រូវបានអ្នកភូមិគោគវត្តវៃម៉ូតូកាលពីថ្ងៃមុន ដូច្នេះខ្លួនក៏បានតាំងចិត្តថានិងវៃទាំងអស់អោយតែនៅភូមិគោគវត្តឃុំស្រែណូយស្រុកវ៉ារិន ខេត្តសៀមរាប ។ក្រោយពីបង្ករបួសស្នាម ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន កសាងសំនុំរឿងបញ្ចូនមកស្នងការខេត្ត ចំណែកជនរងគ្រោះបញ្ចូនទៅមន្ទីរពេទ្យស្រុក វ៉ារិន៕ប៊ុន រិទ្ធី