អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់២ខ្នងឆេះខ្ទេចខ្ទីគ្មានសល់

ចែករំលែក៖

កំពង់ធំៈ នៅក្នុងភូមិសូរិយា ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានករណីភ្លើងឆេះផ្ទះអស់ចំនួន2ខ្នងព្រមគ្នាដែលធ្វើអោយសម្ភារះនិងទ្រព្យសម្បត្តិផ្សេងៗទៀតឆេះខ្ទេចខ្ទីគ្មានសល់កាលពីវវេលាម៉ោង13.30នាទីថ្ងៃទី07ខែកុម្ភះឆ្នាំ201៦ដោយសារតែការធ្វេសប្រហែសនិងភ្លើងទាន ភ្លើងធូបពេលដែលសែនកុងម៉ាក្នុងថ្ងៃសែនចូលឆ្នាំចិន។
ម្ចាស់ផ្ទះជាជនរងគ្រោះ ឈ្មោះ តាប់ វ៉ា ភេទប្រុស អាយុ28ឆ្នាំ រស់នៅក្នុង ភូមិសូរិយា ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ឆេះផ្ទះទំហំ 4គុណ6ម៉ែត្រ ធ្វើពីឈើ ជញ្ជាំងក្តារប្រក់ស្លឹកព្រមទាំងឆេះគ្រឿងផ្ទះ1គ្រឿងដែលរក្សាទុកនៅក្រោមផ្ទះឆេះខ្ទេចខ្ទីទាំងស្រុងបន្ទាប់មកក៏ភ្លើងក៏បានរាលទៅ ឆេះផ្ទះ១ខ្នងទៀតដែលមានទំហំ៧គុណ៨ម៉ែត្រឆេះទាំងស្រុង ម្ចាស់ផ្ទះឈ្មោះខ្ចៅ ជឿន ភេទស្រី អាយុ67ឆ្នាំ រស់នៅក្នុងភូមិជាមួយ ធ្វើអោយខាតបង់ស្រូវ40បេ លុយខ្មែ80ម៉ីនរៀលនិងសំភារះមួយចំនួនទៀត មូលហេតុភ្លើងទាន ធូប
កុងម៉ាគួបផ្សំនិងកំលាំងខ្យល់បោកមកខ្លាំងមិនអាចគ្រប់គ្រងបានទើបធ្វើអោយខូចខាតទ្រព្យសម្បត្តិគ្មានសល់។
លោក យ៉េង សារេន អធិការស្រុកប្រាសាទសំបូរបានអោយដឹងថា​សមត្ថកិច្ចយើងពុំអាចជួយអន្ដរាគមន៍ទាន់ពេលវេលាទេដោយសារឆេះលឿនពេក ហើយខាងកាកបាទក្រហមកំពុងតែពិភាក្សាដើម្បីយកជំនួយចែកជូនគ្រួសារជនរងគ្រោះទាំង២គ្រួសារ៕ប៊ុន រិទ្ធី

  • image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print