មេផ្សារប្រសូត្រថ្មីនិងនគរបាលចរចារណ៏ស្រុកបណ្តោយអោយអាជីវករលក់ដូរផ្លូវចូលសាលាស្រុកស្វាយទាប

ចែករំលែក៖

 

ខេត្តស្វាយរៀង៖ប្រជាពលរដ្នក៏ដូចជាមន្ត្រីសាលាស្រុកស្វាយទាបមួយចំនួនបានធ្វើការរិះគន់យ៉ាងចាស់ដៃដល់អាជ្ញាធរមូលដ្ឋានដែលបណ្ដែតបណ្ដោយអោយមេភាស៊ីផ្សារប្រសូត្រថ្មីយកផ្លូវសាធារណះនៅមុខចូលសាលាស្រុកស្វាយទាបជាកន្លែងផ្ញើរកង់ម៉ូតូរញ៉េរញៃគ្មានសណ្ដាប់ធ្នាប់ទាល់តែសោះសង្ស័យតែអាជ្ញាធរស្រុកត្រូវគ្នាជាមួយម្ចាស់ភាស៊ីហើយមើលទៅ។

បើតាមមន្ត្រីសាលាស្រុកម្នាក់បានបង្ហើបអោយដឹងថាក្រុមហ៊ុនម៉ៅការផ្សារប្រសូត្រថ្មីនេះពិតមានអំណាចខ្លាំងខ្លាំងណាស់បានជាហ៊ានយកផ្លូវចូលសាលាស្រុកស្វាយទាបអោយក្រុមអាជីវករលក់ដូរយ់ាងអាណាធិបតេយ្យបែបនេះ។

ប្រភពបានបន្តទៀតថាមេផ្សារប្រសូត្រនេះត្រូវបានគេស្គាល់ឈ្មោះលោកថូម៉ាកដែលជាអ្នករកសុីវិនិយោគផ្សារដ៍ធំមួយនៅខេត្តស្វាយរៀងខណះដែលអោយបុរសម្នាក់ជាអ្នកទទួលមើលការខុសត្រូវផ្ទាល់។

អ្វីដែលធ្វើអោយប្រជាពលរដ្ឋមានការងឿយឆ្ងល់នោះគឹមិនដែលឃើញបុរសជាអ្នកមើលការខុសត្រូវចេញមុខរៀបចំសណ្ដាប់ធ្នាប់នៅមុខផ្លូវចូលសាលាស្រុកស្វាយទាបឡើយហើយពួកក្រុមភាស៊ីទាំងនោះបើឃើញប្រជាពលរដ្ឋណាម្នាក់មកឈប់ម៉ូតូនៅផ្លូវចូលនោះគឺឃាត់អោយផ្ញើរម៉ូតូកន្លែងរបស់ខ្លួនដោយមិនមានការយកយល់នណាម្នាក់ឡើយសំខាន់អោយតែបានលុយដោយមិនខ្វល់ពីផលប៉ះពាល់ផ្លូវសាអារណះទ្បើយ។

ទោះបីជាយ៉ាងណាប្រជាពលរដ្នក៏ដូចជាអ្នកដែលទៅរកសេវាសាធារណះផ្សេងៗពីសាលាស្រុកស្វាយទាសូមសំណូមពរលោកអភិបាលស្រុកស្វាយទាបមេត្តាជួយសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្នផងជាពិសេសត្រូវមានវិធានការក្តៅទៅលើប្រធានផ្សារប្រសូត្រនេះកុំអោយធ្វើអ្វីស្រេចតែអំពើចិត្តពេក។

ពាក់ពន្ធ័និងករណីនេះលោកម៉ែនសារាន់អភិបាលរងស្រុកស្វាយទាបបានអោយដឹងថាអាជ្ញាធរពិតជាទទួលស្គាល់ថាផ្លូវមានការចង្អៀតប៉ុន្តែនៅរងចាំមន្ទីរសេដ្ថកិច្ចនិងហិរញ្ញវត្ថុជាអ្នករៀបចំដោយអោយមនុស្សម្នាក់ជាអ្នកមើលការខុសត្រូវហើយក្នុងនាមអាជ្ញាធរមិនដែលព្រងើយកន្តើយនោះទេរយះកាលកន្លងមកក៍ធ្លាប់រៀបចំសណ្តាប់ធ្លាប់តាមផ្លូវចូលសាលាស្រុកនេះដែរប៉ុន្តែផ្សារមានភាពចង្អៀតទើបអាជីវករចេះលក់ទៅហើយនៅពេលខាងមុខនេះអសាជ្ញាធរនិងរៀបចំទ្បើងវិញហើយ។

...

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print