ប្រជាពលរដ្ឋជាង១០០នាក់រស់នៅក្នុងស្រុកបារាយណ៏ខេត្តកំពង់ធំបាននាំគ្នាឈរចាំតវ៉ាលើករណីសមត្ថកិច្ចចុះអនុវត្តសាលដឺកាតុលាការកំពូល រុះរើផ្ទះអ្នកចាញ់ក្តី ដោយចោទថាមានភាពអយុត្តិធម៍

ចែករំលែក៖

កំពង់ធំៈ កាលពីរសៀលថ្ងៃសុក្រទី៥ខែកុម្ភះឆ្នាំ២១០៦នេះ ប្រជាពលរដ្ឋជាងមួយរយនាក់បាននាំឈរចាំតវ៉ាលើករណីសមត្ថកិច្ចចុះអនុវត្តន៏សាលដឺការបស់តុលាការកំពូល បានសម្រេចឲ្យភាគីឈ្មោះហួតយី ជាឈ្នះក្តីលើរឿងវិវាទដីប្លង់ផ្ទះដែលមានទំហំ១៣មx៣៥ កាលពីមុននិងបច្ចុប្បន្នភាគីចាញ់ក្តីឈ្មោះស៊ុយស៊ីម និងប្រពន្ធឈ្មោះអ៊ុំញ៉ ព្រមទាំងក្រុមគ្រួសារបានរស់នៅលើដីចំនុចនេះស្ថិតនៅក្នុងភូមិត្នោតជុំ២ ឃុំត្នោតជុំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ។ លោកស៊ុយស៊ីម និងប្រពន្ធឈ្មោះអ៊ុំញ៉ ជាម្ចាស់ផ្ទះបាននិយាយទាំងស្រក់ទឹកភ្នែកថាក្រុមគ្រួសារគាត់បានរស់នៅលើដីនេះតាំងពីយូរលង់ណាស់មកហើយ បានតកូនតចៅជាច្រើនជំនាន់ រហូតមកដល់ពេលនេះជាង៤០ឆ្នាំមកហើយ ស្រាប់តែឈ្មោះហួតយី ភេទស្រីអាយុ៧៨ឆ្នាំរស់នៅផ្ទះជិតគ្នាក្នុងភូមិត្នោតជុំ បានប្តឹងថាឈ្មោះស៊ុយស៊ីមនិងប្រពន្ធឈ្មោះអ៊ុំ ញ៉ បានមករស់នៅលើដីរបស់គាត់ ដោយចោទថាម្តាយរបស់ស៊ុយស៊ីមបានផ្តិតមេដៃលក់ឲ្យគាត់ តាំងពីសម័យកាលដែលចាស់ៗនៅរស់ម្លេះ ហើយបើតាមអះអាងរបស់អ្នកជិតខាងដែលមានវ័យជាង៧៥ឆ្នាំបានប្រាប់អ្នកសារព័ត៍មានថា ថ្ងៃនោះភាគីឈ្នះក្តីបានឲ្យម្តាយស៊ុយស៊ីម ផ្តិតមេដៃទាំងបាត់ការចងចាំ ខណៈដែលម្តាយអ្នកចាញ់ក្តីកំពុងតែដេកឈឺវង្វេងស្មារតីលោកសាយណូរ៉ា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ បានបញ្ជាក់ថា លោកបានទទួលសាលដឺការបស់តុលាការកំពូលឲ្យចុះអនុវត្តន៏រុះរើផ្ទះដែលសង់លើផ្ទៃដីមានទំហំ១៣មx៣៥មនៅថ្ងៃទី៥ខែកុម្ភះនេះមែន តែដោយសារសមត្ថកិច្ចរកកម្លាំងរុះរើផ្ទះមិនទាន់បាន លោកលើកថ្ងៃរុះរើផ្ទះនេះនក្រោយពេលចូលឆ្នាំចិនរួចលោកនឹងដឹកនាំកម្លាំងចុះមករុះរើម្តងទៀត !ជាមួយគ្នានេះលោកបានបន្តថា សាលដឺការបស់តុលាការកំពូលបានសម្រេចឲ្យភាគីឈ្មោះហួតយី ជាអ្នកឈ្នះក្តី កន្លងសមត្ថកិច្ចចុះមកចំនួន២ដងហើយ តែមិនបានរុះរើទេនិងលើកនេះខ្វះកម្លាំង ទោះបីជាម្ចាស់ផ្ទះត្រូវតុលាការកំពូលកាត់ឲ្យចាញ់ក្តីក៏ដោយ តែប្រជាពលរដ្ឋភូមិនោះនៅឈរចាំតវ៉ាដល់ទីបញ្ចប់។ ប៊ុន​រិទ្ធី

image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print