Fincy ដាក់ឱ្យដំណើរការនូវយុទ្ធនាការដ៏គួរឱ្យទាក់ទាញបំផុតតាមកាលបរិច្ឆេទ ចំថ្ងៃជួបជុំគ្រួសារនៅថ្ងៃបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ

ចែករំលែក៖

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ រាជធានីភ្នំពេញ, Fincy App ជាកម្មវិធីទូសរ័ព្ទចល័តដែលកំពុងនាំមុខមួយប្រចាំអាស៊ីអាគ្នេយ៍ និងជាកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានលក្ខណៈនវានុវត្តន៍ខ្ពស់បំផុត នៅថ្ងៃនេះបានប្រកាសសេចក្តីជូនដំណឹងថានឹងរៀបចំដាក់ឱ្យដំណើរការនូវយុទ្ធនាការដ៏សប្បាយរីករាយបំផុតមួយក្នុងចំណោមយុទ្ធនាការទាំងឡាយចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេស  កម្ពុជា នោះគឺ យុទ្ធនាការផ្សព្វផ្សាយថ្ងៃបុណ្យភ្ជុំបិណ្ឌរបស់កម្មវិធីទូរស័ព្ទចល័តFincy

ការដាក់ឱ្យដំណើរការនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ និងបន្តដំណើរការហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ រយៈពេលបីថ្ងៃដ៏សប្បាយរីករាយបំផុត យុទ្ធនាការផ្សព្វផ្សាយថ្ងៃបុណ្យភ្ជុំបិណ្ឌ    នាំមកជូនដល់លោកអ្នកនូវទីកន្លែងទិញអីវ៉ាន់ ផលិតផល និងសេវាកម្មដ៏ពេញនិយមបំផុតទាំងអស់រួមមានហាងកែសម្ផស្ស ការរៀបចំនិងការទទួលទានអាហារ ម៉ូដទាន់សម័យ សម្លៀកបំពាក់ និងហាងលក់គ្រឿងតុបតែងលម្អ  ជាកាត់ដេរសម្លៀកបំពាក់ ហាងលក់ផ្កា និងលក់សមភារះម៉ាស៊ីនថតរូប ហាងសម្អាងនិងផលិតផលកែសម្ផស្សដែលហាងទាំងអស់នេះស្ថិតនៅក្នុងយុទ្ធនាការតែមួយ។

ហាងដែលជាដៃគូរសហការរបស់ Fincy បានជ្រើសរើសចំនួន២០ហាងធំៗ ដែលនឹងត្រូវបានបង្ហាញដោយមានលក្ខណៈលេចធ្លោនៅក្នុងកម្មវិធីទូរស័ព្ទចល័ត Fincy នឹងត្រូវផ្តល់ជូននូវការបញ្ចុះតម្លៃ និងផ្សព្វផ្សាយយ៉ាងពិសេសចាប់ពី១០​ រហូតដល់ ៥០ភាគរយដោយទូទាត់តាមរយះ Fincyនេះ, ការអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទចល័ត Fincyទទួលបានភាពរីករាយជាមួយនឹងបទពិសោធន៍ទិញអីវ៉ាន់ដ៏អស្ចារ្យ និងទិញទំនិញក្នុងតម្លៃថោក ព្រមទាំងធានាបាននូវសុវត្ថិភាពសាច់ប្រាក់នៅពេលពួកគេធ្វើការទិញតាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទចល័ត។ យុទ្ធនាការនេះកើតឡើងស្របពេលជាមួយគ្នានឹងថ្ងៃឈប់សម្រាកជួបជុំគ្រួសារដ៏សំខាន់បំផុតដែលរៀបចំនៅក្នុងប្រទេសកម្ពុជា ដែលនាំមកជូនដល់គ្រួសារទាំងអស់គ្នានូវកិត្តិយសចំពោះអ្នកដែលអញ្ជើញមកមុន។

យុទ្ធនាការផ្សព្វផ្សាយថ្ងៃបុណ្យភ្ជុំបិណ្ឌរបស់កម្មវិធីទូរស័ព្ទចល័តFincy គឺបើកទូលាយដល់អ្នកប្រើ     កម្មវិធីទូរស័ព្ទចល័ត Fincy ដែលមានស្រាប់ និងអ្នកប្រើប្រាស់ថ្មីទាំងអស់។ សម្រាប់អ្នកដែលមិនទាន់ក្លាយជាអ្នកប្រើប្រាស់ App Fincy នៅឡើយទេ គឺអាចធ្វើការដោនឡូត App រួចបង្កើតគណនី និងទទួលយកនូវបទពិសោធន៍នៃការលេងជាមួយកាបូបលុយចល័ត Fincy ។ សម្រាប់អ្នកប្រើប្រាស់ស្រាប់គឺតម្រូវឲ្យធ្វើការបញ្ចូលុក្នុងកាបូបលុយចល័ត Fincy ដោយពួកគេអាចធ្វើការបញ្ចូលលុយបាននៅការិយាល័យហ្វីនស៊ីនៅក្នុងរាជធានីភ្នំពេញតាមបណ្ដាហាងទាំង២០ធំៗនេះកម្មវិធីទូរស័ព្ទចល័ត Fincyបន្តកែលម្អដំណើរការរបស់ខ្លួនឲ្យអ្នកប្រើអាចធ្វើការបញ្ចូលលុយដោយផ្ទាល់តាមរយៈ FincyApp

កម្មវិធីទូរស័ព្ទចល័ត Fincy បាននឹងកំពុងខិតខំប្រឹងប្រែងប្តេជ្ញាដើម្បីផ្តល់ជូនអតិថិជននូវមធ្យោបាយដ៏ងាយស្រួល និងមានប្រសិទ្ធភាពបំផុតដោយពួកគេអាចគ្រប់គ្រងលើការសម្រេចិត្តផ្នែកហិរញ្ញវត្ថុជាប្រចាំថ្ងៃរបស់ពួកគេ ដូចជាការទូទាត់ប្រាក់ ​ការប្តូរប្រាក់ និងការផ្ទេរប្រាក់។ តាមរយៈវិសាលភាពនៃផលិតផលហិរញ្ញវត្ថុ និងសេវាកម្មផ្តល់ជូនតាមរយៈកាបូបលុយចល័ត Fincy បានផ្តល់ជូនដល់អ្នកប្រើប្រាស់នូវភាពដែលអាចបត់បែនថែមទៀត ជាមួយនឹងការគ្រប់គ្រងសាច់ប្រាក់រយៈពេលវែង និងការ    សម្រេចិត្តលើផ្នែកហិរញ្ញវត្ថុ។ ដោយសារការកើនឡើងនូវតម្រូវការយ៉ាងឆាប់រហ័សចំពោះគុណភាព និងសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត បានធ្វើឲ្យកាបូបចល័តរបស់ FincyWallet ក្លាយជាកម្មវិធីគួរជាទីទុកចិត្ត ហើយបានពង្រីក និងធ្វើឱ្យស៊ីជម្រៅនូវវត្តមានរបស់ខ្លួនទូទាំងរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ។ កាបូបលុយចល័ត FincyWallet មានលក្ខណៈល្អប្រសើរ និងមិនមែនត្រឹមតែជាកាបូបឌីជីថលនោះទេ វាគឺជាឧបករណ៍ប្រើប្រាស់ហិរញ្ញវត្ថុដ៏មានឥទ្ធិពល ដែលអាចឱ្យអ្នកប្រើប្រាស់ត្រួតពិនិត្យពីរបៀបគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ពួកគេ។

តាមរយៈថ្ងៃឈប់សម្រាកដ៏ពិសេសមួយក្នុងចំណោមថ្ងៃឈប់សម្រាករបស់ប្រទេសកម្ពុជាក្នុងមួយឆ្នាំ យើងបានបង្កើតឱកាសដ៏គួរឱ្យទាក់ទាញមួយតាមរយៈការធ្វើយុទ្ធនាការផ្សព្វផ្សាយថ្ងៃបុណ្យភ្ជុំបិណ្ឌរបស់កម្មវិធីទូរស័ព្ទចល័ត Fincy ដើម្បីបង្ហាញឱ្យឃើញនូវភាពដែលអាចប្រើប្រាស់បាន និងថាមពលនៃកាបូបចល័ត Fincy លោកZwan Ross Lee នាយកប្រតិបត្តិស្តីទីរបស់ Fincy កម្ពុជាបានមានប្រសាសន៍ថា“យុទ្ធនាការនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្រាប់ទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ប្រូម៉ូសិន និងការបញ្ចុះតម្លៃជាច្រើនក្នុងចំណោមដៃគូទូទាត់ដែលបានជ្រើសរើស ព្រមទាំងអញ្ជើញអ្នកប្រើប្រាស់ថ្មីៗឱ្យប្រើប្រាស់កាបូបចល័ត Fincy ដែលក៏នឹងអាចទទួលបានផលប្រយោជន៍ពីកម្មវិធីប្រូម៉ូសសិន និងការបញ្ចុះតម្លៃដូចគ្នា”។   លោក  Zwan បានបន្ថែមទៀតថា “យុទ្ធនាការនេះត្រូវបានបង្កើតឡើងដើម្បីបង្ហាញ និងធ្វើឱ្យឃើញពីអត្ថប្រយោជន៍ លក្ខណៈពិសេស និងឥទ្ធិពលកាបូបចល័ត Fincy  ខណៈពេលជាមួយគ្នានេះដែរ ក៏បានអនុញ្ញាតឱ្យរកអ្នកប្រើប្រាស់សន្សំបានយ៉ាងពិសេសនៅពេលទិញផលិតផល និងសេវាកម្មពីដៃគូទូទាត់ដែលជ្រើសរើសទាំង២០ដែលនឹងត្រូវបានបង្ហាញយ៉ាងពិសេសក្នុងយុទ្ធនាការនេះ។ របៀបដែលយើងបម្រើដល់អ្នកប្រើប្រាស់ និងអតិថិជនរបស់យើងគឺដើម្បីបង្កើតនូវឧបករណ៍ និងប្រព័ន្ធអេកូឡូហ្ស៊ីដែលជួយពួកគេក្នុងការកសាងអនាគតផ្នែកហិរញ្ញវត្ថុ។ កម្មវិធីទូរស័ព្ទចល័ត Fincy ចង់បម្រើនូវតម្រូវការចាំបាច់ផ្នែកហិរញ្ញវត្ថុនៃអតិថិជន និងធានាថាពួកគេមានឧបករណ៍ដើម្បីជួយសម្រួលភ្លាម ជាមួយនឹងការសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុរយៈពេលវែងដែលពួកគេចាំបាច់ត្រូវធ្វើ។ កម្មវិធីទូរស័ព្ទចល័តFincy នៅទីនេះដើម្បីធានាដល់គ្រួសារ និងអាជីវកម្មទាំងអស់ឱ្យទទួលបាននូវភាពជោគជ័យ។ យើងមានមោទនៈភាពដែលនៅទីនេះ និងជាផ្នែកមួយក្នុងប្រវត្តិសេដ្ឋកិច្ចដ៏រីកចម្រើនរបស់កម្ពុជា”​

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖

ក្រុមហ៊ុន៖ ធូ វេ ភីអ .

អាសយដ្ឋាន៖ #5 បន្ទប់ 2A1 ជាន់ទី2 ផ្លូវ282 សង្កាត់បឹងកេងកង1ខ័ណ្ឌចំការមន

រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។

លេខទូរស័ព្ទ៖ 023 22 18 78

អ៊ីមែល៖ [email protected]

Fincy ជាកម្មវិធីទូរស័ព្ទចល័តមួយដែលផ្តល់នូវការទូទាត់ប្រាក់ ការផ្ទេរប្រាក់ ការបើកប្រាក់បៀវត្សនិងមុខងារប្តូរប្រាក់ផ្អែកលើបច្ចេកវិទ្យាលក្ខណៈចែកចាយ( Distributed Ledger Technology)        ក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ 2019 ដែលមានការលូតលាស់ពាសពេញតំបន់អាស៊ីអាគ្នេយ៍ ហើយក៏នៅតែបន្តពង្រីកខ្លួនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ផងដែរ។ ការពង្រីកខ្លួនយ៉ាងសកម្មរបស់      កម្មវិធីទូរស័ព្ទចល័តFincy ទទួលបានការគាំទ្របច្ចេកទេស ២៤ម៉ោង លើ ២៤ម៉ោង។ ជាមួយនឹងក្រុមការងារដែលមានបុគ្គលិកជាង ១០០នាក់ ហើយក្រុមនេះកំពុងបន្តរីកធំទៀត យើងនៅតែឈរលើអ្វីដែលយើងបានសន្យាថានឹងធ្វើជាវេទិកាផ្តល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុដែលអាចទុកចិត្តបាន និងគ្មានគូប្រៀប។

កម្មវិធីទូរស័ព្ទចល័ត Fincy ទទួលបានការទុកចិត្តលើសពី2០០០ក្រុមហ៊ុនជាសកល ជាមួយដំណោះស្រាយក្នុងពេលតែមួយដែលក្នុងនោះមានមុខងារសម្រាប់ជជែកកម្សាន្ត (Chat), សហគមន៍(Community), ការចែករំលែក (Share), ការកម្សាន្តសប្បាយ, និងការធ្វើដំណើរ ហើយអាចបំពេញ  សេចក្តីត្រូវការផ្សេងៗក្នុងការទូទាត់ប្រាក់, ប្តូរប្រាក់, វេរប្រាក់, និងពាណិជ្ជកម្មអេឡិចត្រូនិកដូច្នេះហើយទើបធ្វើឲ្យកម្មវិធីទូរស័ព្ទចល័តFincy ក្លាយទៅជាកម្មវិធីដែលផ្តល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយបំផុតក្នុងការបង្កើតឲ្យមានដំណោះស្រាយយ៉ាងទូលំទូលាយក្នុងអន្តរកម្មហិរញ្ញវត្ថុគ្រប់បែបយ៉ាងសម្រាប់ប្រតិបត្តិការកសាងទីក្រុងតាមរយៈប្លុកឆែន (BCB), ប្រតិបត្តិរវាងអាជីវករ និងអតិថិជន (B2C), និង ប្រតិបត្តិរវាងអតិថិជន និងអតិថិជន (C2C)

ជាមួយនឹងចក្ខុវិស័យក្នុងការបង្កើតសង្គមមួយដែលមិនចំាបាច់ប្រើប្រាស់សាច់ប្រាក់ តាមរយៈការជម្រុញឲ្យមានប្រតិបត្តិការឆ្លងដែនដែលលឿនបំផុតសម្រាប់ពលរដ្ឋ និងអាជីវកម្មសាកល ដើម្បីរស់នៅនិងធ្វើការគ្រប់ទីកន្លែង។ ហើយកម្មវិធីទូរស័ព្ទចល័ត Fincy ក៏បានផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដ៏រឹងមាំដែលមានសុវត្ថិភាពខ្ពស់ដើម្បីគាំទ្រទៅដល់ការប្រើប្រាស់ក្នុងគោលបំណងជាច្រើននៅក្នុងកម្មវិធី app មួយនេះ។ បន្ថែមពីនេះកម្មវិធីទូរស័ព្ទចល័ត Fincy ថែមទាំងមានគោលបំណងកសាងនូវប្រព័ន្ធអេកូឡូហ្ស៊ី (Ecosystem) ដ៏មានសុវត្ថិភាព និងនិរន្តរភាពសម្រាប់អនាគតដ៏ឆ្លាតវៃទៀតផងដែរ។

អំពី GBCI Ventures PLC

GBCI Ventures PLC គឺជាក្រុមហ៊ុនដែលប្រតិបត្តិការកម្មវិធីទូរស័ព្ទចល័ត Fincy នៅក្នុងប្រទេស     កម្ពុជា ដែលជាកម្មវិធី app ទូរស័ព្ទចល័តដ៏អស្ចារ្យមួយដែលផ្តល់នូវមុខងារជជែកកំសាន្តសង្គម ការទូទាត់ពហុបំណងលើការទូរទាត់សាច់ប្រាក់ ការផ្ទេរប្រាក់ ការបើកប្រាក់បៀវត្ស សមាជិកភាព និងមុខងារប្តូរប្រាក់ដែលផ្អែកលើបច្ចេកវិទ្យាលក្ខណៈចែកចាយ( Distributed Ledger Technology) ដោយមានការគាំទ្រពីសំណាក់ពីក្រុមហ៊ុនកាន់កាប់ធំរបស់ខ្លួននៅប្រទេសសឹង្ហបុរី គឺក្រុមហ៊ុន GBCI Ventures Pte Ltd,  ក្រុមហ៊ុន GBCI Ventures PLC ទទួលបាននូវអាជ្ញាប័ណ្ណពីធនាគារជាតិនៃ       កម្ពុជាដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនឲ្យក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ។

GBCI Ventures PLC គឺជាក្រុមហ៊ុនដែលផ្តល់សេវាទូទាត់ការចំណាយដែលមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ទាំងស្រុង និងមាននវានុវត្តបំផុត។យើងមានគោលដៅកសាងផលិតផលមួយដែលនៅជុំវិញអតិថិជន និងដៃគូរបស់យើងក្នុងប្រទេសកម្ពុជា៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print