នគរបាលព្រហ្មទណ្ឌឃាត់ខ្លួនអ្នកលេងចម្ពាមកៅស៊ូ និងកាំភ្លើងខ្យល់២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល សហការគ្នាបង្រ្កាបករណីហឹង្សាដោយចេតនា ដោយឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា២នាក់ រួមទាំងវត្ថុតាងជាក់ស្ដែង ។

 ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យទី-១ ឈ្មោះ ឯក វ៉ាន់នី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ។ ជនសង្ស័យរូបនេះបានប្រើប្រាស់ចម្ពាមកៅស៊ូបាញ់ចំក្បាលឈ្មោះ សោម សុផាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា ហើយត្រូវបានឃាត់ខ្លួននាព្រឹកថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិ.ឃុំរស់នៅខាងលើតែម្ដង ដកហូតវត្ថុតាងចំពាមកៅស៊ូ ។

 លោក ស្នងការរងបន្តថា ជនសង្ស័យទី-២ ឈ្មោះ សុឹម ដូច ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ។ ជនសង្ស័យរូបនេះបានប្រើប្រាសដាវដេញកាប់ឈ្មោះ ឡឹប ប្រុស ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិ.សង្កាត់ជាមួយគ្នា ប៉ុន្តែពុំបង្ករបួសស្នាមនោះទេ(គេចផុត) និងកាប់ម៉ូតូនគរបាលផងដែរ ត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃដដែល ស្ថិតនៅភូមិ.សង្កាត់រស់នៅរបស់ខ្លួន វត្ថុតាងដកហូតរួមមានៈ ដាវ១ដើម កាំបិតចុងស្រួច២ដើម ដែកបំពង់ទីប១កំណាត់ និងកាំភ្លើងកែច្នៃ២ដើម ។

...

 លោក បន្តទៀតថា ជនសង្ស័យត្រូវបានឃាត់ខ្លួនទាំង២នាក់ ប្រើប្រាស់សារធាតុញៀន បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង បំពេញនីតិវិធីបញ្ជូន ៕ ដោយ៖បុឹម ពិន      

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print