អូស្ត្រាលី​ចាប់ខ្លួនមនុស្ស២០០នាក់ធ្វើបាតុកម្មបំពានច្បាប់បម្រាម​ប្រឆាំងកូវីដ​-១៩

ចែករំលែក៖

នៅថ្ងៃទី​១៣ ខែកញ្ញា ប៉ូលិសរដ្ឋ Victoria បានចាប់ខ្លួនមនុស្ស​៧៤នាក់ និងផាកពិន័យ១៧៦នាក់ ដែលបានបំពានច្បាប់បម្រាមគោចរ ទប់ស្កាត់ឆ្លងរាលដាលកូវីដ​-១៩​។ ការចាប់ខ្លួននេះបានធ្វើឡើងក្រោយក្រុមបាតុករបន្តធ្វើបាតុកម្មឈានចូលថ្ងៃទី​២។
រូបភាព ស្តីពី​ការធ្វើបាតុកម្ម​នៅតំបន់ផ្សារ Queen Victoria ជាទីតាំងតំណាងនៃទីក្រុង មែលប៊ន។ ក្រុមបាតុករបានប៉ះទង្គិចគ្នាជាមួយ​កម្លាំងប៉ូលិសទើបឈានដល់ការចាប់ខ្លួន។ ​តាមការលើកឡើងរបស់ប៉ូលិសរដ្ឋ Victoria បានឲ្យដឹងថា ​មានពលរដ្ឋប្រមាណ​២០០-២៥០០នាក់ចូលរួមធ្វើបាតុកម្ម​។ កាលពីថ្ងៃទី​១២ ខែកញ្ញាប៉ូលិសបានចាប់ខ្លួនបាតុករ​១២នាក់ផងដែរ​។
សកម្មភាពធ្វើបាតុកម្មកើតឡើង ក្រោយពេលរដ្ឋវិចទ័ររៀ នឹងត្រូវលុប​ច្បាប់បម្រាមរិឹតត្បិត​ចាប់ពីថ្ងៃទី​១៤ខែកញ្ញា ក្រោយពេលមានករណីឆ្លងកូវីដ​-១៩ថយចុះខ្លាំង​។
នៅថ្ងៃទី១៣ខែកញ្ញា នៅក្នុងរដ្ឋវិចទ័ររៀ មានករណីឆ្លងកូវីដ​​-១៩ តែ​៤១នាក់ប៉ុណ្ណោះ​ និង៧នាក់ស្លាប់ គឺថយចុះយ៉ាងខ្លាំង​​ បើប្រៀបធៀបនឹងការឆ្លង៧០០នាក់ក្នុងមួយថ្ងៃ កាលពីខែសីហាកន្លងមក ។ ចំនួនអ្នកឆ្លងកូវីដ​-១៩​នៅក្នុងរដ្ឋនេះមានដល់ទៅ​៧៥ភាគរយនៃចំនួនអ្នកឆ្លងទូទាំងប្រទេស​។ គិតមកដល់បច្ចុប្បន្ន​នៅទូទាំងប្រទេសអូស្ត្រាលីមានករណីឆ្លងសរុបដល់ទៅជាង​២៦.៦០០នាក់ និងស្លាប់៨១០នាក់​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print