អភិបាលក្រុង Krasnodar លោកYevgeny Pervyshov បានប្រកាសឲ្យដឹងថា លោកបានកាត់បន្ថយការសម្រាករបស់ខ្លួនមុនពេលបោះឆ្នោតដើម្បីមកបញ្ជាទប់ស្កាត់ភ្លើងឆេះដំបូលនៃអគារខុនដូនៅទីក្រុងនេះកាលពីព្រឹកថ្ងៃទី ១៣ខែកញ្ញា។
លោកអភិបាលក្រុងKrasnodar បានប្រកាសថា លោកបានកោះប្រជុំជាបន្ទាន់ ដល់មន្ត្រីជំនាញ
នៅវេលាម៉ោង៩ព្រឹក ស្តីពីវិធានការទប់ស្កាត់ហេតុការណ៍អាក្រក់បែបនេះកើតឡើង។
តាមការលើកឡើងរបស់លោកYevgeny Pervyshov មិនមានអ្នកណាម្នាក់ស្លាប់ឬរបួសនៅក្នុងគ្រោះអគ្គិភ័យដ៏រន្ធត់នោះឡើយ។ ពលរដ្ឋរស់នៅក្នុងអគារនោះត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ។ លោកបន្តទៀតថា មន្ត្រីក្នុងតំបន់បានរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នដល់ពលរដ្ឋ និងផ្តល់អាហារព្រមទាំងសម្ភារចាំបាច់។ សណ្ឋាគារKavkaz នៅក្បែរខុនដូឆេះនោះ បានអនុញ្ញាតឲ្យបន្ទប់ស្នាក់នៅដោយឥតគិតថ្លៃ សម្រាប់អ្នករងគ្រោះ ក្នុងពេលកំពុងតែរៀបចំអគារខុនដូឡើងវិញនោះ។
អគ្គិភ័យកើតឡើងនៅជាន់ទី៨នៃ អគារខុនដូខាងលើ ស្ថិតនៅដងផ្លូវRossiyskaya។ តាមអភិបាលក្រុងរង លោក Andrey Doroshevបានលើកឡើងថា អគារខុនដូខាងលើរងការខូចខាតយ៉ាងខ្លាំងដោយសារតែភ្លើងឆេះ។ តាមការសន្និដ្ឋានពីក្រុមជំនាញ ភ្លើងឆេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើង៕