សាហាវមែន!! រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង​នៅផ្លូវ៦០ម៉ែត្រ​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ទំនងស្រវឹងស្រា​ បានបេីករថយន្តកាមរីហាយប្រ៊ីដ យ៉ាងលឿនជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស​ ដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នាពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ​ និងធ្វេីឲ្យមនុស្សរងរបួសធ្ងន់ស្រាល២នាក់​ ។    

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៥​ និង៣០នាទីល្ងាច​ ថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងមានរថយន្តម៉ាក​ TOYOTA​ PRIUS ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AB-7370 បើកដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់​ និងក្មេងម្នាក់​ជាប្រពន្ធនិងកូន តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងទិសដៅពីត្បូងទៅជេីង​ក្នុងល្បឿនលឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមាន​បុរសម្នាក់​សង្ស័យស្រវឹងស្រា​ខ្លាំងបាន

បេីករថយន្តមួយគ្រឿងម៉ាក​ CAMRY ហាយប្រ៊ីដ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2Z-7757 ក្នងទិសដៅបញ្ច្រាសគ្នា​ រួចចូលមកគន្លងផ្លូវខាងរថយន្តTOYOTA PRIUS បុកចំបញ្ឆិតក្បាលរថយន្តព្រូសពេញទំហឹង​ បណ្ដាលឲ្យរថយន្តទាំង២គ្រឿងខូចខាតយ៉ាងធ្ងន់ធ្ងរដាច់កាឡេកង់មុខផ្នែកខាងឆ្វេងរៀងខ្លួន និងធ្វេីឲ្យស្ត្រីម្នាក់រងរបួសធ្ងន់​ និងកូនក្មេងម្នាក់​របួសស្រាល​ ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីព្យាបាល​របួស​ ។ 

    ក្រោយកេីតហេតុ​ជាងពីរម៉ោងទើបសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ និងទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ឲ្យ មកធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក​ ដេីម្បីរង់ចាំដោះស្រាយគ្នាតាមក្រោយ​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print