ខ្មាំងកាំភ្លើងមួយក្រុមធ្វើសកម្មភាពបាញ់ប្រហារសន្តិសុខហាងម៉ាស្សាយ៉ាងចូវរបួសមនុស្ស៣នាក់

ចែករំលែក៖

 

ភ្នំពេញៈ បុរស៣នាក់ដែលបំរើការនៅក្នុងហាងម៉ាស្សាយ៉ាងចូវបានរងរបួសដោយគ្រាប់កាំងភ្លើង ប៉ុន្តែសំណាងល្អមិនមានអ្នកគ្រោះថ្នាក់ដល់ជីវិត ខណះដែលខ្មាំងកាំភ្លើងមួយក្រុមមានគ្នា៣នាក់បានជិះមូ៉តូមួយគ្រឿងប្រដាប់ដោយអាវុធខ្លី មកធ្វើសកម្មភាពបាញ់ប្រហារទាំងកំរោល បន្ទាប់ពីបុរសរងគ្រោះកំពុងអង្គុយលេងបៀ នៅមុខហាងរបស់ខ្លួន ។

ករណីជនមិនស្គាល់មុខមកបាញ់ប្រហារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទី ថ្ងៃទី០៨ខែកុម្ភះឆ្នាំ២០១៦ ចំនុចមុខហាងម៉ាស្សាយ៉ាងចូវ ផ្លូវ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មានករណីផ្ទុះអាវុធ ចំនួន០៤គ្រាប់ បណ្តាលអោយរបួសមនុស្ស០៣នាក់
១.ឈ្មោះ ណាន ដារ៉ា អាយុ២៨ ភេទប្រុស មុខរបរ សន្តិសុខហាងម៉ាស្សាយ៉ាងចូវ រងរបួសដៃខាងឆ្វេង បៀមគ្រាប់
២.ឈ្មោះ ស្នា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បេីកបរ រងរបួសស្រាលបញ្ឆិតលេីដោះខាងឆ្វេង
៣.ឈ្មោះ ក្តី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបេីកបរ រងរបួសស្រាលបញ្ឆិតពោះ
-ភិនភាគជនសង្ស័យ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៏ខ្មៅ អ្នកបេីករាងស្គម អ្នកអង្គុយកណ្តាលរាងធាត់សក់វែង ជាអ្នកបាញ់ ហេីយអ្នកអង្គុយក្រោយរាងស្គម ពាក់អាវក្រឡាការ៉ូ ពួកគេទាំង០៣នាក់អាយុស្របាលគ្នាប្រហែល២០ឆ្នាំក្រាស់។

បើតាមការបំភ្លឺពីសាក្សីឈ្មោះ មាស ម៉ានិត ភេទប្រុស អាយុ៣៥ឆ្នាំ បានអោយដឹងថា មុនកេីតហេតុកន្លះម៉ោង រូបគេបានទាស់សំដីជាមួយប្តីប្រពន្ធ០២នាក់នៅចំនុចផ្លូវ៦៣ ម្តុំស្រែអំបិល ប្តីឈ្មោះ បុល ប្រពន្ធ ឈ្មោះ ល័ក្ខ ហេីយឈ្មោះ ល័ក្ខបានគំរាមរូបគេថា ប្រយ័ត្នខ្លួនតិចទៀតដឹងគ្នាហេីយ!! ។ហេីយរូបគេមិនបានតបតអីទេ ក៏បានជិះម៉ូតូមកហូបអីនៅហាងទាអាំងយ៉ាងចូវ ក្រោយហូបរួចរូបគេបានដេីរចេញមកយកម៉ូតូដែលផ្ញេីរនៅមុខហាង ភ្លាមនោះស្រាប់តែមានជនសង្ស័យ០៣នាក់ដែលមានភិនភាគដូចខាងលេី បានជិះមកដល់ហេីយបាញ់សំដៅមកលេីរូបគេចំនួន០៤គ្រាប់ ប៉ុន្តែមិនត្រូវគេបែរជាត្រូវ ជនរងគ្រោះទាំង០៣នាក់ខាងលេីវិញ។ក្រោយកេីតហេតុជនសង្ស័យបានជិះម៉ូតូគេចខ្លួនទៅទិសខាងកេីតបាត់តែម្តង។
នៅកន្លែងកេីតហេតុឃេីញមានសំបកឡតបាញ់ហេីយចំនួន០៣គ្រាប់និងគ្រាប់មិនទាន់ផ្ទុះចំនួនគ្រាប់។រីឯអ្នករងគ្រោះ ០២នាក់ទៅព្យាបាលនៅកាល់ម៉ែត(ឈ្មោះ ស្នា និង ឈ្មោះក្តី)ហេីយម្នាក់ទៀតសង្រ្គោះនៅពេទ្យ១៧៩។ស ដារ៉ា

...

image image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print