អាចមកពីភ្លើងប្រច័ណ្ឌនារីវ័យក្មេងត្រូវបានប្តីជះទឹកអាសុីដដាក់អោយរលួយមុខមាត់អស់គួរអោយរន្ធត់

ចែករំលែក៖

ភ្នំពេញៈ នារីវ័យក្មេងមួយរូបបានរងនូវការជះទឹកអាសុីដបណ្តាលអោយរលួយមុខមាត់ ក្បាលដោយសារស្នាដៃជនសង្ស័យជាប្តីរបស់ខ្លួន គួរអោយអាសូរពន់ពេក ហើយអំពើដ៏ឃោរឃៅនេះអាចបណ្តាលមកពីភ្លើងប្រច័ណ្ឌ ។
ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងកាលពីវេលាម៉ោង២១ និង២០នាទីយប់ថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៦ ឋិតក្នុងចំណុចក្រុមទី២ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នារីរងគ្រោះមានឈ្មោះ ស៊ុន សុខលី អាយុ ២៣ឆ្នាំ ។ រីឯជនដៃដល់ត្រូវជាប្តី មានមុខរបរជាអ្នកធ្វើការសំណង់ ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួន ទុកអោយនារីរងគ្រោះជាភរិយាក្តៅរលួយរលេះពេញមុខមាត់ និងក្បាលឈឺពឺតផ្សារ ញ័រដូចសត្វកណ្តុរ ហើយត្រូវបានអ្នកភូមិនិងសមត្ថកិច្ច ជួយហៅរថយន្តសង្រ្គោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យ ។ សុខ ខេមរា

image image image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print