ថ្ងៃបុណ្យភ្ជុំបិណ្ឌ៖ ពលរដ្ឋខ្មែរតែងតែធ្វើម្ហូបឆ្ងាញ់ ៣មុខ សម្រាប់យកទៅវត្ត​ និង​ហូបជួបជុំគ្រួសារ

ចែករំលែក៖

ព័តមានចំណេះដឹងទូទៅ តាមជំនឿប្រពៃណីទំនៀមទម្លាប់ខ្មែរយើងពីបរមបុរាណមក ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជារដូវត្រូវទៅវត្តធ្វើបុណ្យប៉ុណ្ណោះទេនេះក៏ជាឱកាសជួបជុំគ្រួសារដ៏សប្បាយរីករាយមួយដែរ ពិសេសគឺសម្រាប់អ្នកដែលមានញាតិមិត្ត សមាជិកគ្រួសាររស់នៅឆ្ងាយពីគ្នាហើយមិនសូវបានជួបមុខគ្នា ហើយពលរដ្ឋខ្មែរ តែងតែធ្វើម្ហូបអាហារឆ្ងាញ់ ចែកញាតិមិត្តបងប្អូនហូបជុំគ្នា ​​ជាពិសេសនោះគឺយកទៅវត្តប្រគេនព្រះសង្ឃ និងដើម្បី​​ឧទិ្ទសកុសលដល់ជីដូនជីតាទាំង សណ្តានដែលបានចែកឋានទៅ នឹងទទួលនូវបានពរជ័យ ដែលធ្វើឲ្យជីវិតយើងជួយតែក្តីសុខ ចម្រើន រកស៊ីមានបាន

ដូច្នេះការធ្វើម្ហូបឲ្យមានរសជាតិឆ្ងាញ់ពិសារគឺពិតជាសំខាន់ ហើយម្ហូបដែលខ្មែរយើង និយម

របៀបឆាមីសួរ

​​. ឆាមីសួរ៖  គេមានជំនឿថា អ្នកដែលបានប្រព្រឹត្តអកុសលកម្មផេ្សងកាលពីនៅជាមនុស្ស លុះស្លាប់ទៅតែងតែកើតជាប្រែតដែលមានមាត់តូចៗដូចម្ជុល ម្លោះហើយទាល់តែធ្វើម្ហូបអាហារដែលមានចង្វាយវែងតូចដូចមីសួនេះ ទើបអាចទទួលទានចូលមាត់។

របៀបស្លសម្លការី

. សម្លការី សម្លការីគឺជាមុខម្ហូបដែលមានគ្រឿងផ្សំ សាច់ និងបន្លែច្រើនមុខរបៀបធ្វើមានលក្ខណៈសាំញ៉ាំបន្តិច ដូច្នេះហើយទើបពលរដ្ឋខ្មែរកម្រធ្វើ គេតែងធ្វើតែក្នុងពិធីបុណ្យធំៗដូចជាចូលឆ្នាំ ភ្ជុំបិណ្ឌ ជាដើម ប៉ុន្តែរសជាតិសម្លជក់មាត់ ដក់ជាប់ក្នុងចិត្ត មិនអាចបំភ្លេចបានឡើយ ជាពិសេសនៅពេលដែលញាំជាមួយនឹងនុំបញ្ចុកខ្មែរថែមបន្លែពីលើ ជាមួយនឹងនំបុ័ងស្រួយៗពីក្រៅតែមានសាច់ទន់នៅខាងក្នុងជាដើម។

របៀបធ្វើនំអន្សម

. នំអន្សម មានវត្តមាននៅក្នុងសង្គមខ្មែរ តាំងពីបុរាណសម័យមកម្ល៉េះ ហើយក៏ជាអត្តសញ្ញាណជាតិផងដែរ។ ដោយសារមានភាព​​ស្មុគស្មាញក្នុងការធ្វើ ដូច្នេះទាល់តែមានកម្មវិធីពិសេសបុណ្យទានធំ ទើបខ្មែរយើងធ្វើ ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យចូលឆ្នាំ ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ រីឯរសជាតិវិញគឺ ឌិតល្មុតជក់មាត់តែម្តង។

ដើម្បីចម្អិន​​ម្ហូបទាំង ៣មុខ នេះឲ្យបានឆ្ងាញ់ពិសារ មិនអាចខ្វះបានឡើយ គឺ ផលិតផលខ្នរ គ្រាន់តែដាក់ម្សៅស៊ុបខ្នរ ដុំស៊ុបខ្នរ គឺគ្រប់គ្រាន់នឹងធ្វើឲ្យម្ហូប មិនថាតែម្ហូបចម្អិនសម្រាប់រដូវភ្ជុំនោះទេគឺគ្រប់មុខម្ហូបតែម្តង ឲ្យមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់មានជាតិ

បើចង់ដឹងច្បាស់ពីរបៀបចម្អិនម្ហូបទាំង មុខខាងលើនេះ តោះ ! នាំគ្នាវីដេអូឃ្លីបដូចខាងក្រោម

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print