ព័តមានចំណេះដឹងទូទៅ៖ តាមជំនឿប្រពៃណីទំនៀមទម្លាប់ខ្មែរយើងពីបរមបុរាណមក ពិធីបុណ្យភ្ជុំបិណ្ឌ មិនត្រឹមតែជារដូវត្រូវទៅវត្តធ្វើបុណ្យប៉ុណ្ណោះទេនេះក៏ជាឱកាសជួបជុំគ្រួសារដ៏សប្បាយរីករាយមួយដែរ ពិសេសគឺសម្រាប់អ្នកដែលមានញាតិមិត្ត ឬ សមាជិកគ្រួសាររស់នៅឆ្ងាយពីគ្នាហើយមិនសូវបានជួបមុខគ្នា ។ ហើយពលរដ្ឋខ្មែរ តែងតែធ្វើម្ហូបអាហារឆ្ងាញ់ៗ ចែកញាតិមិត្តបងប្អូនហូបជុំគ្នា ជាពិសេសនោះគឺយកទៅវត្តប្រគេនព្រះសង្ឃ និងដើម្បីឧទិ្ទសកុសលដល់ជីដូនជីតាទាំង ៧សណ្តានដែលបានចែកឋានទៅ នឹងទទួលនូវបានពរជ័យ ដែលធ្វើឲ្យជីវិតយើងជួយតែក្តីសុខ ចម្រើន រកស៊ីមានបាន។
ដូច្នេះការធ្វើម្ហូបឲ្យមានរសជាតិឆ្ងាញ់ពិសារ គឺពិតជាសំខាន់ ហើយម្ហូបដែលខ្មែរយើង និយម៖
របៀបឆាមីសួរ
១. ឆាមីសួរ៖ គេមានជំនឿថា អ្នកដែលបានប្រព្រឹត្តអកុសលកម្មផេ្សងៗកាលពីនៅជាមនុស្ស លុះស្លាប់ទៅតែងតែកើតជាប្រែត ដែលមានមាត់តូចៗដូចម្ជុល ម្លោះហើយទាល់តែធ្វើម្ហូបអាហារដែលមានចង្វាយវែងតូចៗដូចមីសួរនេះ ទើបអាចទទួលទានចូលមាត់។
របៀបស្លសម្លការី
២. សម្លការី ៖ សម្លការី គឺជាមុខម្ហូបដែលមានគ្រឿងផ្សំ សាច់ និងបន្លែច្រើនមុខ ឯរបៀបធ្វើមានលក្ខណៈសាំញ៉ាំបន្តិច ដូច្នេះហើយទើបពលរដ្ឋខ្មែរកម្រធ្វើ គេតែងធ្វើតែក្នុង ពិធីបុណ្យធំៗដូចជាចូលឆ្នាំ ភ្ជុំបិណ្ឌ ជាដើម ។ ប៉ុន្តែរសជាតិសម្លជក់មាត់ ដក់ជាប់ក្នុងចិត្ត មិនអាចបំភ្លេចបានឡើយ ជាពិសេសនៅពេលដែលញាំជាមួយនឹងនុំបញ្ចុកខ្មែរថែមបន្លែពីលើ ឬជាមួយនឹងនំបុ័ងស្រួយៗពីក្រៅតែមានសាច់ទន់នៅខាងក្នុងជាដើម។
របៀបធ្វើនំអន្សម
៣. នំអន្សម ៖ មានវត្តមាននៅក្នុងសង្គមខ្មែរ តាំងពីបុរាណសម័យមកម្ល៉េះ ហើយក៏ជាអត្តសញ្ញាណជាតិផងដែរ។ ដោយសារមានភាពស្មុគស្មាញក្នុងការធ្វើ ដូច្នេះទាល់តែមានកម្មវិធីពិសេស ឬបុណ្យទានធំៗ ទើបខ្មែរយើងធ្វើ ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យចូលឆ្នាំ ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ រីឯរសជាតិវិញ គឺ ឌិត ល្មុតជក់មាត់តែម្តង។
ដើម្បីចម្អិនម្ហូបទាំង ៣មុខ នេះឲ្យបានឆ្ងាញ់ពិសារ មិនអាចខ្វះបានឡើយ គឺ ផលិតផលខ្នរ ។ គ្រាន់តែដាក់ម្សៅស៊ុបខ្នរ ឬ ដុំស៊ុបខ្នរ គឺគ្រប់គ្រាន់នឹងធ្វើឲ្យម្ហូប មិនថាតែម្ហូបចម្អិនសម្រាប់រដូវភ្ជុំនោះទេ គឺគ្រប់មុខម្ហូបតែម្តង ឲ្យមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ មានជាតិ ។
បើចង់ដឹងច្បាស់ពីរបៀបចម្អិនម្ហូបទាំង ៣ មុខខាងលើនេះ តោះ ! នាំគ្នាវីដេអូឃ្លីបដូចខាងក្រោម ៖