សម្តេចតេជោៈ សន្តិភាពគឺជាសេចក្តីត្រូវការចាំបាច់បំផុតសម្រាប់មនុស្សជាតិទូទៅមិនថាតែកម្ពុជាទេ

ចែករំលែក៖

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ សន្តិភាពគឺជាសេចក្តីត្រូវការចាំបាច់បំផុតសម្រាប់មនុស្សជាតិទូទៅមិនថាតែកម្ពុជាទេ។ ការរំដោះប្រទេស និងលុបបំបាត់សង្រ្គាមស៊ីវិល ព្រមទាំងការកសាងសន្តិភាពគឺមិនមែនជារឿងនិយាយអោយរួចតែពីមាត់នោះឡើយ។ ពិតណាស់ គឺកម្ពុជាបានចំណាយពេលវេលា និងការលះបង់អាយុជីវិតមនុស្សច្រើនណាស់ ទម្រាំកសាងសន្តិភាពបានពេញលេញដូចសព្វថ្ងៃនេះ។ យើងមិនត្រូវភ្លេចខ្លួនឡើយ។

នៅពេលនេះប្រទេសនៅក្នុងពិភពលោកមួយចំនួន ជាពិសេសនៅមឈ្ឈឹមបូព៌ា កំពុងជួបប្រទះភាពវឹកវរ និងការកាប់សម្លាប់ស្ទើររៀងរាល់ថ្ងៃដោយសារសង្រ្គាម នៅពេលដែលកម្ពុជាកំពុងរស់នៅសុខស្រួលក្នុងម្លប់សន្តិភាព។ មានតែបុគ្គលមួយចំនួនតូចប៉ុណ្ណោះ ដែលមិនខ្វល់អំពីតម្លៃសន្តិភាព ហើយតែងតែមានបំណងអាក្រក់បង្កបញ្ហាបំផ្លាញសេចក្តីសុខរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាថែរក្សាការពារសន្តិភាព ដើម្បីប្រជាពលរដ្ឋខ្មែររស់នៅសុខសាន្ត កូនចៅបានសិក្សារៀនសូត្រខ្ពង់ខ្ពស់ និងមានជីវភាពរស់នៅកាន់តែប្រសើរឡើង។ សូមជូនពរពលរដ្ឋបានសុខសប្បាយ និងរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន៕ សុខ ខេមរា

...

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print