សមត្ថកិច្ចចម្រុះកំពុងប្រើគ្រឿងចក្រកាយយកឈើឧកញ៉ា វ័ន ប៊ុនថៃដែលបានលួចកាយកប់លាក់បំបាំងសមត្ថកិច្ចនៅពីខាងក្រោយឃ្លាំងរបស់ខ្លួន

ចែករំលែក៖

ខេត្តត្បូងឃ្មុំៈ ឈើប្រណីតជ្រុង និងមូលត្រូវបានឈ្មួញដឹកយកមកកប់ក្នុងដីនៅខាងក្រោយភូមិរបស់ប្រជាពលរដ្ឋមានចំងាយជាង១គីឡូមែ៉ត្រពីឃ្លាំងឈើរបស់ឧកញ៉ា វ័ន ប៊ុនថៃ ឋិតនៅចំណុច ភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នាវេលាម៉ោង៩ព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៦ត្រូវបានសមត្ថកិច្ចចម្រុះកាយធ្វើការវាស់វែង ដើម្បីយកទៅរក្សាទុក។
ប្រតិបត្តិការណ៍នេះមានការចូលរួមដោយសមត្ថកិច្ចចម្រុះថ្នាក់ជាតិ-ថ្នាក់ខេត្ត មានកំលាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្ត ជំនាញរដ្ឋបាលព្រៃឈើ ដឹកនាំដោយ លោក ហៀង សុភ័ក្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ។
បើទោះជាពុំទាន់មានឈ្មួញចេញមុខមកក៏ដោយ គេសង្ស័យថាជាឈើរបស់ឧកញ៉ា វ័ន ប៊ុនថៃ ក្នុងគោលបំណងលាក់បំបាត់វត្ថុតាង ខណះសមត្ថកិច្ចកំពុងបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំលើក្របខណ្ឌទូទាំងប្រទេសនោះ ។ សុខ ខេមរា

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print