មនុស្ស៧នាក់រងរបួសដោយសារកំប៉ុងហ្គាសនៅភោជនីយដ្ឋានកូរ៉េយីហោ ប៊ី វុន ខេត្ដសៀមរាប

ចែករំលែក៖

សៀមរាបៈ យ៉ាងហោចណាស់មានមនុស្សចំនួន៧នាក់ ដែលជាចុងភៅ បានរងរបួស ធ្ងន់និងស្រាល​ ដោយសារផ្ទុះកំប៉ុងហ្គាស​នៅ​ភោជ​នីយ​ដ្ឋានកូរ៉េមួយយីហោប៊ីវុនខណះពួកគេបញ្ជូលហ្គាសមិនបានប្រុងប្រយ័ត្ន​ដើម្បីធ្វើមុខម្ហូបឲ្យភ្ញៀវទេសចរណ៍។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២និង៣០នាទីថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០១៦នៅចំណុចភោជនីយដ្ឋានកូរ៉េប៊ីវុនក្រុមទី២៥ភូមិគ្រួសសង្កាត់ស្វាយដង្គំក្រុងសៀមរាប។
លោកវរសេនីយ៍ត្រី ខោ ស៊ុនភិរម្យមេបញ្ជាការកងរាជអាវុធហត្ថក្រុងសៀមរាបបានឲ្យដឹងថាភោជនីយដ្ឋាននេះ​ជារបស់ជនបរទេសមានម្ចាស់ឈ្មោះគីម ចាំងស៊ូ ភេទប្រុសអាយុ៥៦ឆ្នាំជា​ជនជាតិ​កូរ៉េស្នាក់នៅ​កន្លែងកើតហេតុខាងលើ បណ្តាល​ឲ្យរបួសមនុស្សចំនួន០៧នាក់ ស្រី០៦នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ អឿម វ៉ាន់ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរចុងភៅ មានទីលំភូមិសួង ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង (របួសស្រាល)។
២-ឈ្មោះ ជា គឹមហេង ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប (របួសស្រាល)។
៣-ឈ្មោះ ឡាយ គឹមលី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិពាក់ស្នែងថ្មី ស្រុកបន្ទាយស្រី (របួសស្រាល)។
៤-ឈ្មោះ នាង ភេទស្រី អាយុ៣៧ មុខរបរចុងភៅ ភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប (របួសធ្ងន់)។
៥-ឈ្មោះ វី សុវណ្ណ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិវាល សង្កាត់គោកចក (របួសស្រាល)។
៦-ឈ្មោះ ដែន ចន្ធូ ភេទស្រី អាយុ២១ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ (របួសស្រាល)។
៧-ឈ្មោះ ឆាយ សី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង (របួសស្រាល)។សមត្ថកិច្ចបញ្ជាក់ថា៖ជនរងគ្រោះត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះ ហើយ មូលហេតុបណ្តាលមកពីបញ្ចូលហ្គាសពីធុងធំមកកំប៉ុងតូចមិនប្រយ័គ្នបណ្តាលផ្ទុះឆេះរបួសមនុស្សប៉ន្តែ
សំណាងល្អបណ្តាលឲ្យឆាបឆេះហាងនោះទេ៕ដោយ៖ជានិរន្ដរ៍

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print