មជ្ឈមណ្ឌលនាឡិកាស្វីសធ្វើពិធីឡកម៉ុងសាយ អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៦កន្លងទៅ មជ្ឈមណ្ឌលនាឡិកាស្វីសនិងជប៉ុនបានរៀបចំពិធីឡកម៉ុងសាយដើម្បីអបអរសាទរ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំវកតំណាងដោយសត្វស្វាដែលនិងចូលមកបន្ដវេនជំនួសឆ្នាំចាស់ឆ្នាំមមែតំណាងដោយសត្វពពែរ ជាប្រពៃណីរបស់ជនជាតិចិននិងវៀតណាម មានតាំងពីយូរលង់មកហើយ ស្ថិតនៅខាងកើតផ្សារធំថ្មីក្នុងសង្កាត់ផ្សារថ្មី១ខណ្ឌដូនពេញរាជធានីភ្នំពេញ ។ ដោយពលរដ្ឋដែល ជាប់ខ្សែស្រឡាយចិន និងវៀតណាម តែងតែប្រារពធ្វើ ក្នុងឆ្នាំថ្មីចូលមកដល់ម្តងៗនេះបើតាមប្រពៃណីចិនមានជំនឿថា អាចបណ្តេញចេញ នូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ អោយអស់ ហើយនាំមកនូវសិរីសួស្តី ជ័យមង្គលឆ្នាំថ្មីត្រឡបមកវិញឲ្យកូនចៅរកស៊ីមានបាន ត្រជាក់ត្រជុំចំរើនរៀងរហូតទៅ។
​លោក គួច ណាវ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលនាឡិកាស្វីស មានប្រសាសន៍ថា ពិធីឡក ម៉ុងសាយនេះ មជ្ឈមណ្ឌលតែងតែបានរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណង អប់អរសាទរ បង្កើន បរិយាកាសឲ្យកាន់តែសប្បាយរីករាយបានសុំសេខចក្តីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រូសារក៏ដូចជាមុខបរបររកស៊ីនិងការប្រកបកិច្ចការងារប្រចាំថ្ងៃ ឲ្យទទួលបានជោគជ័យលាភហេងៗៗរាល់ថ្ងៃ ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិការស្វីសនិងជប៉ុនបានបន្តទៀតថា ការឡកម៉ុងសាយតាមប្រពៃណី ជនជាតិចិន មានអត្ថន័យមិនខុស ពីការសំដែងរបាំត្រុតដែលជាសិល្បៈប្រពៃណីរបស់ខ្មែរនោះទេ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរម្តងៗពួកគាត់មានជំនឿថា ជាការបណ្ដេញនូវឧបទ្រុបចង្រៃ ក្នុងឆ្នាំចាស់ ហើយនាំមកនូវជោគជីតារាជសីហ៍ជ័យមង្គលសំណាងល្អ ដល់ខ្លួននិង ក្រុមគ្រួសារ អង្គភាព ស្ថាប័ន រដ្ឋនិងឯកជនរៀងៗខ្លួនផងដែរ ។
​ពាក់ព័ន្ធនឹងប្រវត្តិនៃការឡកម៉ុងសាយនេះដែរ ប្រធានក្រុមសិល្បៈ ម៉ុងសាយទី១ ជុង យ៉ី ថាំង នៃ សមាគមចិននៅរាជធានីភ្នំពេញបានឲ្យដឹងថា តាមជំនឿរបស់ជនជាតិចិន ដំណាលតៗគ្នាមកថា កាលដើមឡើយឲ្យតែដល់រដូវចូលឆ្នាំមកដល់ តែងមានសត្វកំណាចចូលមកយារយី តាមលំនៅឋាន និងអាយុជីវិត របស់អ្នកភូមិស្រុក ប៉ុន្ដែសត្វកំណាចនោះ ខ្លាចសត្វតោ ដែលជាស្ដេចសត្វព្រៃ ដូច្នេះ ហើយទើបចាស់បុរាណចិនបង្កើតម៉ុងសាយ តំណាងឲ្យសត្វតោឡើង ដើម្បីដេញសត្វកំណាចឧត្បាតចង្រៃនោះចេញពីស្រុកភូមិ តាំងពីពេលនោះ រហូតមក។
លោកបានបន្តទៀតថា សត្វកំណាចនោះក្រៅពីខ្លាចសត្វតោហើយ វាក៏ខ្លាចវត្ថុពណ៌ក្រហមដែរ ដូច្នេះហើយបានជាក្នុងថ្ងៃចូលឆ្នាំចិន បងប្អូនជនជាតិចិន បិទក្រដាសក្រហមពាសពេញលំនៅស្ថាន រីឯរបស់របរ ប្រើប្រាស់ក្នុងពិធី បុណ្យចូលឆ្នាំថ្មីភាគច្រើនគឺសុទ្ធតែប្រើពណ៌ក្រហមដូចគ្នា។​
គួររំលឹកថា ការសម្តែងសិល្បៈម៉ុងសាយ ដែលជាប្រពៃណីជនជាតិនិងវៀតណាម បានឆ្លុះបញ្ចាំងឲ្យឃើញពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបើកទូលាយដល់គ្រប់ជាតិសាស ផ្ដល់នូវសិទ្ធិសេរីភាព និង ការគោរពប្រតិបត្តិ នូវទំនៀមទំលាប់ ប្រពៃណី និង ជំនឿសាសនារបស់ប្រជាពលរដ្ឋស្របទៅតាមរដ្ឋធម្មនញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។
គួរកត់សម្គាល់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិននិងវៀតណាម ចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃ ទី៣នៅរាជធានីភ្នំពេញស្ថានភាពស្ងប់ស្ងាត់ដោយតាមទីប្រជុំជននានាំមានសភាពស្ងាត់ជ្រងុំ ពិសេសផ្សារធំៗមួយចំនួនក៏បានបិទទ្វារតូប ផ្ទះនាំគ្នាចាកចេញទៅតាមបណ្តាខេត្ត ក្រុងភូមិស្រុកឆ្ងាយៗអស់ស្ទើគ្មានសល់៕សារីម

image image image image image image image image image
​​​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print