មនុស្ស១១នាក់បានស្លាប់នឹងមួយចំនួនទៀតបានរងរបួសធ្ងន់នឹងស្រាល ក្នុងករណីបង្ករឡើងដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងរយ:ពេល៣ថ្ងៃនៃបុណ្យប្រពៃណីចូលឆ្នាំចិន នឹងវៀតណាម ខេត្តរតនគិរី៖ មនុស្ស១១នាក់បានស្លាប់នឹងមួយចំនួនទៀតបានរងរបួសធ្ងន់នឹងស្រាល ក្នុងករណីបង្ករឡើងដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងរយ:ពេល៣ថ្ងៃនៃបុណ្យប្រពៃណីចូលឆ្នាំចិន នឹងវៀតណាម

ចែករំលែក៖

 

យោងតាមរបាយការណ៍នៃការិយាល័យនគបាលចរាចរណ៍ជើងគោកខេត្តរតនគិរី បានឲ្យដឹងថា រយ:ពេល៣ថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន នឹងវៀតណាមគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង៤ករណីក្នុងនោះម៉ូតូបុកម៉ូតូចំនួន២ លើកនឹងរថយន្តបុកម៉ូតូចំនួន២ លើក ។

របាយការណ៍បានបញ្ជក់ថា ក្នុង៤ករណីនេះ គឺបានធ្វើឲ្យមនុស្សចំនួន៦នាក់បានស្លាប់ក្នុងនោះស្ត្រីម្នាក់ នឹងធ្វើឲ្យរងរបួសធ្ងន់ចំនួន៣នាក់ស្ត្រី២នាក់នឹងរងរបួសស្រាលចំនួន២នាក់ជាស្ត្រី ។

របាយការណ៍ឲ្យដឹងទៀតថា សាកសពដែលបានស្លាប់ត្រូវបានប្រគល់ឲ្យសាច់ញ្ញតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់នឹងស្រាលត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីពេទ្យបង្អែកខេត្តរតនគិរី។ ដោយឡែកយានយន្តដែលបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តដើម្បីធ្វើការដោះស្រាយតាមច្បាប់នៅពេលក្រោយ។

តាមរបាយការណ៍ដឹងថា ​ការបង្ករឲ្យមានគ្រោះថ្នាក់នេះគឺផ្តើមឡើងដោយការបើកបរគ្មានការប្រុងប្រយ័ត្នបើកបរក្នុងល្បឿនលឿន នឹងមួយចំនួនទៀតពុំទាន់ដឹងពីមូលហេតុប៉ុន្តែកម្លាំងនគបាលជំនាញកំពុងតែធ្វើការស្រាវជ្រាវបន្តទៅទៀត ៕ វុទ្ធ ឦសាន

...

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print