កម្លាំងនគរបាលបុ៉ស្តិ៍សំរោងក្រោម ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

 

ភ្នំពេញ : ជនសង្ស័យ​ចំនួន៣នាក់ក្នុងចំណោមប័ក្ខពួក៤នាក់ត្រូវបានកម្លាំងនគរបាល បុ៉ស្តិ៍សំរោងក្រោម ប្រដេញតាមបង្ក្រាបកាលពីចេលាម៉ោង១១និង៥០នាទី ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៦ ខណ:ដែលក្រុមជនសង្ស័យ កំពុងប្រព្រឹត្តជាក់ស្តែង នៅដីទួល ក្នុងព្រៃមួយកន្លែង ក្នុងភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដកហូតឧបករណ៍សម្រាប់ជកមួយចំនួននិងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១- ឈ្មោះម៉ន វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់ភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ន៌ខាងខេត្ត ព្រៃវែង ។ ទី២- ឈ្មោះ ថន រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិកាកាប ឃុំក្សេនក្សាន្ត ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ។ ទី៣- ឈ្មោះ រិន ប្លោក ភេទប្រុស អាយុ២១ឆ្នាំ នៅផ្ទះ ភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមនគរបាលបានឱ្យដឹងថា បន្ទាប់ពី លោកនាយអគ្គស្នងការនគរបាលជាតិ ដាក់បញ្ជាយ៉ាងមុឺងម៉ាត់ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ក្រោមបញ្ជារបស់ស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំ បញ្ជាពីលោក វរសេនីយ៍ទោ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស កើតមានឡើងក្នុងមូលដ្ឋាន ដើម្បីរក្សាបាននូវ សុវត្តិភាព សន្តិសុខ ក្នុងមូលដ្ឋាន ទូទាំងខណ្ឌពោធិ៍សែនជ័យ ទើបកម្លាំង តាមបណ្តាបុ៉ស្តិ៍ ទាំង១០ របស់អធិការដ្ឋាន បង្កើននូវស្មារតី ប្រុងប្រយ័ត្ន ទប់ស្កាត់និងបង្ក្រាប បទល្មើសក្នុងភូមិសាស្រ្តរបស់ខ្លួន ក្រោមកិច្ចសហការណ៍ល្អ រវាងកម្លាំងនគរបាល និង បងប្អូកប្រជាពលរដ្ឋ ដែលកើតមានឡើង បម្រើជូនដល់ប្រជាពលរដ្ឋ ទើបកម្លាំងនគរបាល ទាំងអស់របស់អធិការដ្ឋានខណ្ឌ ពង្រឹងលើផ្នែក រក្សាការពារ សន្តិសុខ បង្ក្រាបបានរាល់បទល្មើសជាបន្តបន្ទាប់ នាពេលកន្លងមក រហូតមកដល់ ព្រឹកថ្ងៃទី០៩ ខែកុម្ភ: នេះទើបកម្លាំង នគរបាលបុ៉ស្តិ៍ សំរោងក្រោម ក្រោយពី មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ជុំវិញ មានជនសង្ស័យប្រមូលផ្តុំគ្នាសង្ងំ ជួញដូរ-ប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ នៅត្រង់ចំណុចខាងលើ ។ ភ្លាមៗ នគរបាលបុ៉ស្តិ៍ ចេញប្រតិបត្តិការ បង្ក្រាប ជាក់ស្តែង ប្រដេញតាមចាប់ ឃាត់ខ្លួនបាន៣នាក់ ក្នុងចំណោម បក្ខពួក ជនសង្ស័យមានគ្នា៤នាក់ ដកហូតបានមូ៉តូ និងថ្នាំញៀន ឧបករណ៍សម្រាប់ជក់គ្រឿងញៀន ។

ជនសង្ស័យទាំង៣នាក់ បន្ទាប់ពី នគរបាល ប្រដេញតាមឃាត់ខ្លួន បាននាំទៅធ្វើការសាកសួរ នៅបុ៉ស្តិ៍សំរោងក្រោមរួមជាមួយវត្ថុតាង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ សាកសួរនិងចាត់ការបន្តទៅតាមនិតិវិធី ។សុខាសែនជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print