Updated អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៩ខ្នងក្នុងភូមិឬស្សីស្រស់

ចែករំលែក៖

ភ្នំពេញៈ នៅវេលាម៉ោង១១:១៥នាទី ព្រឹក ថ្ងៃទី០៩-០២-២០១៦ មានអគ្គីភ័យកើតឡើងនៅចំណុចផ្លូវលំ ក្រុមទី៧ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឆាបឆេះទៅលើលំនៅដ្ឋានប្រជាពលរដ្ឋអស់ជាច្រើនខ្នង។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ស អូន ភេទស្រី អាយុ៤២ឆ្នាំ – មុខរបរ កម្មករ ។ ករណីនេះសមត្ថកិច្ចមិនទាន់បញ្ជាក់ប្រាប់ពី មូលហេតុបណ្តាលមកពីអ្វីពិតប្រាកដនៅឡើយទេ ដោយកំពុងស្រាវជ្រាវ។ ដោយឡែកការខូចខាតរួមមានៈ ឆេះផ្ទះឈើប្រក់ស័ង្កសី ទំហំប្រហាក់ប្រហែល
៤ម៉ែត្រx៦ម៉ែត្រ អស់ចំនួន ០៩ខ្នងផ្ទះ។
សមត្ថកិច្ចបានប្រើប្រាស់ រថយន្តការិយាល័យពន្លត់អគី្គភ័យអស់ ចំនួន១១គ្រឿង ប្រេីប្រាស់ទឹកអស់១១ឡាន ស្មេីនឹង៦៨ម៉ែត្រគូប។ ក្នុងនោះមានរថយន្តជំនួយ៖
-ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ស្មេីនឹង ០៦ម៉ែត្រគូប-ក្រសួងមហាផ្ទៃចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ស្មេីនឹង ០៦ម៉ែត្រគូប ។
ភ្លើងបានពន្លត់ចប់សព្វគ្រប់ទាំងស្រុងនៅម៉ោង១២:០០នាទីថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែរ។ សុខ ខេមរា

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print