គ្រោះធម្មជាតិគឺជាសត្រូវធំបំផុត របស់មេដឹកនាំ គីម ​ជុងអ៊ុន

ចែករំលែក៖

អ្នកឯកទេសវិភាគ Leonid Petrov ​បានលើកឡើងថា គ្រោះធម្មជាតិ និងជំងឺឆ្លងកូវីដ-១៩ គឺជាវិបត្តិទ្រង់ទ្រាយធំដែលមេដឹកនាំ គីម ជុងអ៊ុន ប្រឈមមុខខ្លាំងជាងគេ។
អ្នកឯកទេសស្រាវជ្រាវអន្តរជាតិ ជនជាតិអូស្ត្រាលី ស្តីពីបញ្ហាកូរ៉េខាងជើង លោក​Leonid Petrov ​ បានលើកឡើងថា ការគំរាមកំហែងធំបំផុតដល់មេដឹកនាំ គីម ជុងអ៊ុន នោះគឺ គ្រោះធម្មជាតិ ជាវិបត្តិដែលជីតានិងឪពុក ធ្លាប់បានប្រឈមមុខកាលពីអតីតកាល។
លោក​Leonid Petrov ​ បណ្ឌិត សាស្ត្រាចារ្យនៃមហាវិទ្យាល័យ ទីក្រុងស៊ីដនី បានឲ្យដឹងថា « ខ្ញុំគិតថា មេដឹកនាំ គីម ជុងអ៊ុន កំពុងប្រឈមមុខនឹងការពិតមួយ គឺសត្រូវរបស់ប្រទេសនេះមិនមែនជាអាមេរិកទៀតឡើយ គឺជាគ្រោះធម្មជាតិ»។ លោកបន្តទៀតថា ជំងឺឆ្លងឬគ្រោះធម្មជាតិមិនអាចធ្វើឲ្យមេដឹកនាំ គីម ជុងអ៊ុន​ ទប់ស្កាត់បានឡើយ​។ មេដឹកនាំដែលមានឥទ្ធិពលបំផុត ក៏មិនមានវិធានការតទល់ជាមួយគ្រោះធម្មជាតិប្រកបដោយប្រសិទ្ធភាព ដូចជាកម្លាំងទាហានអាវុធទប់ទល់ជាមួយអាមេរិក​នោះដែរ។
ការលើកឡើងរបស់លោកក្រោយពីដើមខែកញ្ញាកន្លងមក ព្យុះចំនួនពីរ ផ្សេងគ្នាគឺព្យុះMaysak និង Haishen បានវាយប្រហារប្រទេសនេះ​ដែលជាព្យុះទី៩ និង​ ទី១០ហើយ បានធ្វើឲ្យរដ្ឋាភិបាលត្រូវប្រកាសអាសន្ន​។ ជាមួយគ្នានោះផ្ទះពលរដ្ឋជាង​២ពាន់ខ្នងបានរងការបំផ្លាញ ។
នៅដើមសប្តាហ៍នេះ រុស្ស៊ីក៏បានផ្តល់ជំនួយជាបន្ទាន់នូវស្បៀងអាហារ ដែលមានម្សៅមីជាដើម ដល់កូរ៉េខាងជើង ដែលរងគ្រោះយ៉ាងធ្ងន់ដោយគ្រោះធម្មជាតិ។ ជាមួយគ្នានោះមេដឹកនាំ គីម ជុងអ៊ុន​ក៏បានទៅត្រួតពិនិត្យដោយផ្ទាល់​នៅតំបន់រងគ្រោះផងដែរ​៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print