រថយន្តវីហ្គោពាក់ស្លាកលេខខេមរភូមិន្ទបុករះរថយន្តតូយូតាព្រួសនិងម៉ូតូ២គ្រឿងរងរបួសធ្ងន់ម្នាក់សង្ស័យអ្នកបើកបរស្រវឹង

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់មានបុរសម្នាក់បានរងរបួសធ្ងន់ហើយរថយន្ត១គ្រឿងនិងម៉ូតូ២គ្រឿងទៀតរងការខូចខាតបង្ករឡើងដោយរថយន្ត១គ្រឿងម៉ាកវីហ្គោបើកបុករេះ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង៤០នាទីរសៀលថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០១៦ តាមបណ្តោយផ្លូវ៥៩៨ ភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកតូយូតាព្រួសពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ2Y.8816បើកបរដោយនារីម្នាក់ពុំស្គាល់អត្តសញ្ញាណក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៍មានរថយន្ត១គ្រឿងទៀតម៉ាកហុីលុចវីហ្គោពណ៍ត្រេអុីពាក់ស្លាកលេខ ខេមរភូមិន្ទ 02.2.5467បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនក៍ជុលមកបុកនៅរថយន្ត ព្រោះ បណ្តាលអោយរងការខូចខាតផ្នែកខាងឆ្វេងហើយរថយន្តវីហ្គោបានបែកកង់អ្នកបើកបរបានបួងចង្កូតចូលការ៉ាស់ជុសជុលរថយន្តក៍បុកនិងម៉ូតូ១គ្រឿងទៀតម៉ាកPCXពណ៍សពាក់ស្លាកលេខភ្នំពេញ1BV8088បើកបរដោយក្នុងទិសដៅពីជើងទៅត្បូងបណ្តាលអោយរងរបួសធ្ងន់ត្រូវបានបញ្ជួនទៅមន្ទីពេទ្យបុកនិងម៉ូតូ១គ្រឿងទៀតម៉ាកគុបមូលពណ៍ស្លែពាក់ស្លាកលេខភ្នំពេញ1AH.6361ដែលម្ចាស់ទុកនៅស្ងៀមរងការខូចខាតតិចទួចហើយទៅមុខលែងរួចហើយអ្នកបើកបររត់គេចខ្លួនបាត់។
ក្រោយកើតហេតុក៍មាននគរបាលចរាចរណ៍ក្រុងចុះមកធ្វើកាវាស់វែងហើក៍មានតំណាងខាងម្ចាស់រថយន្តវីហ្គោចេញមកដោះស្រាយដោយសងទៅរថយន្តព្រោះចំនួន៩០០ដុល្លានិងចេញថ្លៃព្យាបាលអោយអ្នករងរបួសដើម្បីបញ្ចប់រឿង៕តុង សីហា

image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print