បើកម៉ូតូលឿនកន្លែងផ្លូវកោងជ្រុលបុកបង្គោលឈើស្លាប់ម្នាក់របួសធ្ងន់ ២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ៈ បុរស ៣នាក់ ធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿង ត្រូវបានអ្នកភូមិអះអាងថា បើកលឿនដូចព្យុះ លុះដល់កន្លែងផ្លូវកោងក៏បានជ្រុលធ្លាក់ស្នាមភ្លោះទៅបុកបង្គោលឈើបណ្ដាលឱ្យអ្នកបើកស្លាប់ភ្លាមៗនៅនឹងកន្លែង និងអ្នករួមដំណើរ ២នាក់ទៀត សល់តែដង្ហើមចង្រិត ។
​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយបើកម៉ូតូទៅបុកបង្គោលឈើ បណ្ដាលឱ្យ​ស្លាប់ និងរបួសខាងលើ បានកើតឡើងកាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវកៅស៊ូត្រង់ចំណុចក្បែរប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះរុង ស្ថិតក្នុងភូមិ.ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
​នគរបាលប៉ុស្ដិ៍រដ្ឋបាលកន្លែងកើតហេតុខាងលើប្រាប់ថា ជនរងគ្រោះស្លាប់អ្នកបើកបរម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ សេរីឆ្នាំ ២០០៧ ពាក់ស្លាកលេខ បាត់ដំបង 1G-2153 ឈ្មោះ នាក់ គន ភេទប្រុស អាយុ ២៧ឆ្នាំ និងអ្នករួមដំណើរទី១-ឈ្មោះ វេន សុខហេង ភេទប្រុស អាយុ ២៥ឆ្នាំ (របួសធ្ងន់) និងទី២-ឈ្មោះ ហោ សុផល ភេទប្រុស អាយុ ៤៧ឆ្នាំ (របួសធ្ងន់) អ្នកទាំង ៣នាក់រស់នៅភូមិក្រញ៉ាំ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ប្រភពខាងលើនេះបន្ដទៀតថា ជនរងរបួសត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកបាកាន ដឹកយកទៅសង្គ្រោះ ដោយឡែកសាកសពនិងវត្ថុតាងម៉ូតូត្រូវបានប្រគល់ឱ្យសាច់ញាតិដើម្បីចាត់ចែងទៅតាមនីតិវិធី ។image image image


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print