ខេត្តព្រះវិហារ៖ មានអគ្គិភ័យមួយកើតឡើងនៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹកនៅចំណុចយានដ្ឋាន ធិប ថែប ស្ថិតក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឲ្យឆេះយានដ្ឋាន០១ខ្នង ទំហំ ១២ម៉ែត្រ x១៦ម៉ែត្រ ខូចខាតទាំងស្រុងនិង ផ្ទះ១ខ្នង ធ្វើអំពីឈើ ប្រក់ស័ង្កសី បណ្តាលឲ្យខូចខាតជញ្ជាំងមួយជំហៀង និងខូចខាតសម្ភារ:ប្រើប្រាស់មួយចំនួន ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាករណីនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយកម្លាំងជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំង នគរបាលស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុកជ័យសែនបាន ចុះអន្តរាគមន៍បាញ់ទឹក ពន្លត់ទប់ស្កាត់ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ សរុបចំនួន០៧ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១២ រថយន្ត ។
ប្រភពខាងលើបានឲ្យដឹងទៀតថាករណីខាងលើ នេះ ពុំបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ ក្រៅពីរងការខូចខាតទ្រព្យដូចរៀបរាប់ខាងលើ៕