ដំណឹងបឋម៖ ឥទ្ធិពលនៃព្យុះទី១១ ឈ្មោះ “នូល” បានបណ្តាលឲ្យតំបន់មួយចំនួនក្នុងស្រុកព្រៃនប់ទទួលរងនូវការជន់លិច

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ចំហាយឥទ្ធិពលនៃព្យុះទី១១ ឈ្មោះ “នូល” បានបណ្តាលឲ្យតំបន់មួយចំនួនក្នុងស្រុកព្រៃនប់ទទួលរងនូវការជន់លិចដោយសារជំនន់ទឹកភ្លៀងដ៏ធំ នៅវេលាម៉ោង២៣យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការយ៉ាងសកម្មក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរមកកាន់ទីទួលសុវត្ថិភាព។ នេះគ្រាន់តែជាដំណឹងបឋមដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ ចំពោះព័ត៌មានលម្អិតនឹងបន្តផ្សាយពេលក្រោយទៀត៕

...

ដោយ សសម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print