រកឃើញក្មេងស្រីដែលជនជាតិបរទេសចាប់ដាក់ឡានវិញហើយកាលពីព្រលប់នេះ

ចែករំលែក៖

ខេត្តព្រះសីហនុៈ ករណីក្មេងស្រីជនរងគ្រោះឈ្មោះហេង.ស្រីកាដែលត្រូវបានជនជាតិបរទេសចាប់ឡើងរថយន្តកាលពីម៉ោង១១.៤៥នាទីថ្ងៃទី០៩,០២,២០១៦.នៅចំណុចមណ្ឌលកុមារកំព្រាអរុណរះ.ភូមិស្មាច់ដែង.ឃុំរាម.ស្រុកព្រៃនប់.ខេត្តព្រះសីហនុបានរកឃើញវិញហើយដោយរួចផុតពីការគ្រោះថ្នាក់ផ្សេងៗនៅវេលាម៉ោង១៨.៤០នាទី.ថ្ងៃ.ខែ.ឆ្នាំដដែល។ តាមការរៀបរាប់របស់ជក្មេងស្រីរងគ្រោះថាខ្លួនត្រូវបានជនសង្ស័យដឹកយកទៅទំលាក់នៅចំណោទអូរត្រាវហើយបានដើរត្រឡប់មកក្រោយចូលទៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេស(ឃុំបិតត្រាំង) រួចក៏មានអ្នកស្គាល់ នាំក្មេងស្រីរងគ្រោះប្រគល់អោយនគរបាល ប៉ុស្តិបានប្រគល់ក្មេងស្រីរងគ្រោះអោយទៅឪពុក.ម្តាយវិញហើយ។ ករណីនេះ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់កំពុងធ្វើការសាកសួរដើម្បីស្រាវជ្រាវរកជនសង្ស័យ។ សុខ ខេមរា

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print