បុរសម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបៃលិន

ចែករំលែក៖

ខេត្តបៃលិនៈ បុរសម្នាក់បានស្លាប់កាលពីវេលាម៉ោង ១៧ .២០ នាទីថ្ងៃទី ០៩ .០២ .២០១៦ ដោយឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ នៅចំណុចលេខ (៣៩៩៨០ ២២៣៥០) ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុង ខេត្តប៉ៃលិន។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយ រថយន្តម៉ាកLEXUS ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2V3924 អ្នកបើកបរ គេចខ្លួនបាត់ស្រមោល បានបើកបុកម៉ូតូម៉ាក HON DA C125 សេរី២០០៧ ពណ៍ ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A 1329 (ខូចខាត) អ្នកបើកបរ ឈ្មោះ ឡី សុផល ភេទប្រុស អាយុ ៤៧ ឆ្នាំមុខរប P M ខេត្តប៉ៃលិន (ស្លាប់នៅនិងកន្លែង) ជនបង្ករ កំណត់មុខសញ្ញាបានហើយ សមត្ថកិច្ច កំពង់តាមរកជនបង្កដើម្បីយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ បច្ចុប្បន្ន សាកសពកំកល់ទុកនៅកងរាជអាវុធហត្ថខេត្តប៉ៃលិនដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូ រក្សាទុកនៅស្នងការនគបាលខេត្តប៉ៃលិនរង់ចាំការដោះស្រាយ៕ សុខ ខេមរា

image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print