លោក ដួង តារា៖ ដំណោះស្រាយឈ្នះ-ឈ្នះសម្តេចតេជោ គឺខ្មែរឈ្នះទាំងអស់គ្នា

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា៖ លោក ហុក វ៉ានធីណា គឺជាប្រធានសាលាដំបូងខេត្តកណ្តាល ដែលខ្ញុំទើបបានជួបផ្ទាល់ជាលើកទី១ ។ មានពលរដ្ឋក្នុងខេត្តកណ្តាលមួយចំនួនបានដាក់ពាក្យគោរពចូលមក សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈផេក facebook ផ្លូវការដើម្បីសុំផ្តល់យុត្តិធម៍ជូនពួកគាត់។ ខ្ញុំនឹងបញ្ជូនសំណើរទាំងនោះទៅកាន់លោកប្រធានដើម្បីជួយប្រជាពលរដ្ឋយើង។

លោក ដួង តារា បន្យថា៖ ច្បាស់ណាស់ ក្នុងផ្លូវតុលាការ នៅពេលដែលពលរដ្ឋអស់សង្ឃឹម និងអស់ជម្រើសហើយនោះ គឺមានតែ page ផ្លូវការរបស់ សម្តេច ទេដែលជាច្រកចូលចុងក្រោយ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែខិតខំប្រឹងប្រែងរកដំណោះស្រាយជូនពួកគាត់អោយបានល្អប្រសើរ និងឆាប់រហ័សបំផុត ដើម្បីជួយសម្រាលការងារ និងកុំអោយ សម្តេចលោកមានក្តីបារម្ភខ្លាំងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រោះលោកមានកិច្ចការប្រទេសជាតិធំៗច្រើនណាស់ដែលត្រូវដោះស្រាយ។

លោកថ្លែងថា៖ ខ្ញុំសូមអរគុណលោកប្រធានចំពោះកិច្ចសហការជួយជ្រោមជ្រែងពន្លឿនការដោះស្រាយផ្តល់យុត្តិធម៍ជូនបងប្អូនប្រជាពលរដ្ឋបានឆាប់រហ័ស ។

ដូចប្រសាសន៍ដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោ ដែលបានបញ្ជាក់ជាញឹកញាប់ហើយថា ចំណាត់ការផ្លូវច្បាប់ផ្តល់យុត្តិធម៍ គឺត្រូវតែយកគុណធម៍ និងមេត្តាធម៍មកគិតពិចារណាអោយបានល្អិតល្អន់ជាមួយគ្នាផងដែរ ទើបពលរដ្ឋមិនទឹកភ្នែក។

ចំពោះអ្នកធ្វើ គឺគ្មាននរណាម្នាក់ដែលធ្វើត្រូវល្អឥតខ្ចោះនោះទេ ប៉ុន្តែសំខាន់បំផុតនោះគឺយើងខិតខំបំពេញការងារអោយបានល្អត្រឹមត្រូវកាន់តែច្រើនឡើងៗ ជូនពលរដ្ឋ និងប្រមុខដឹកនាំរបស់យើង ដើម្បីយើងទាំងអស់គ្នា បានរស់នៅសុខសប្បាយគ្មានការភិតភ័យដែលនាំអោយយើងមាន សេចក្តីសុខទាំងអស់គ្នា។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print