ទំនងជាស្រវឹងស្រាបើករថយន្តក្នុងល្បឿលឿនជ្រុលទៅបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវនិងបុកដើមស្លារបាក់រៀបដល់ដីចំនួន១ដើម

ចែករំលែក៖

ភ្នំពេញៈរថយន្តឡិចស៊ីសGS300 មួយគ្រឿងទំនងជាម្ចាស់ស្រវឹង បានបើកបរក្នុងល្បឿនលឿន ហើយជ្រុលទៅបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ និងបុកដើមស្លារបណ្ដាលឲ្យបាក់រៀបដល់ដី ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានើតឡើងកាលពីវេលាម៉ោង២និង៥០
នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺមានរថយន្តបង្កម៉ាកឡិចស៊ីសGS300 ពណ៌ស គ្មានស្លាកលេខ បើកបរទិសដៅពីត្បួងទៅជើង ក្នុងល្បឿនលឿន ហើយទំនងជាម្ចាស់ស្រវឹងស្រា ខណះមកដល់ចំណុចកើតហេតុក៏បានបួងចង្កូតទៅបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ ហើយបន្តទៅបុកដើមស្លារបណ្ដាលឲ្យបាក់រលឿងគុលរៀបដល់ដីអស់ចំនួនមួយដើម រីឯរថយន្តបង្ករងការខូចខាតបន្តិចបន្ទួច ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ និងនាំយករថយន្តបង្កនិងម្ចាស់ទៅប៉ុស្តិ៍នគរបាលរដ្ឋាបាលគីឡូម៉ែត្រលេខ៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយៈ ព្រែកជ័យ

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print