ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តពីចំហៀង ត្រង់ចំណុចផ្លូវកែងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖មនុស្សប្រុសស្រីបីនាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្រ្គោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ
ខណះដែលពួកគេជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ហើយជ្រុលទៅបុករថយន្តឡិចស៊ីស កំពុងឆ្លងផ្លូវត្រង់ចំណុចផ្លូវកែង​ ហើយរថយន្ដបានបើករត់គេចខ្លួនបាត់។
​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង៤០នាទីយប់ ថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ១១៨ កែងនិងផ្លូវ៥៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តឡិចស៊ីសRX300 ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ បើកចេញពីផ្លូវ១១៨ ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណះមកដល់ ពាក់
កណ្ដាលផ្លូវកែងលេខ៥៣ ស្រាប់តែមានយុវជនប្រុសស្រី៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ សេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ស្ពឺ 1D.5359 ទិសដៅពីត្បួងទៅជើងតាមបណ្ដោយផ្លូវ៥៣ ក្នុងល្បឿនលឿនមិនបន្ថយល្បឿន ក៏ជ្រុលទៅបុករថយន្តឡិចស៊ីស
RX300 ចំពីចហៀង បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ពីរនាក់ស្រាលម្នាក់។
ក្រោយកើតហេតុភ្លាមៗ ភាគីខាងរថយន្តដែលត្រូវម៉ូតូជនរងគ្រោះបុកនោះបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះទាំង៣នាក់នោះក៏ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យផងដែរ ។ចំណែកឯម៉ូតូជនរងគ្រោះបានរងការខូចខាតខាងមុខទាំងស្រុង ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលផ្សាថ្មី១ រងចាំប្រគល់ឲ្យម្ចាស់វិញ៕ដោយៈ ព្រែកជ័យ

image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print