លោក និច សុន អ្នកយកភាស៊ីុផ្សារប្រសូត្រថ្មីត្រូវក្រុមអាជីវករចោទប្រកាន់ថាអ្នកយកភាស៊ីុលើសសៀវភៅបន្ទុក

ចែករំលែក៖

 

ខេត្តស្វាយរៀងៈ ក្រុមប្រជាពលរដ្ឋលក់ដូរនៅផ្សារប្រសូត្រថ្មីបានចោទប្រកាន់ថា ទៅលើឈ្មោះនិចសុន អ្នកយកភាស៊ីុលើសសៀវ
ភៅបន្ទុកមួយទ្វេរជាពីរ។

ការប្រតិកម្មនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៩ខែកុម្ភះឆ្នាំ២០១៦ស្ថិតនៅផ្សារប្រសូត្រថ្មីក្នុងឃុំប្រសូត្រស្រុកស្វាយទាបខេត្តស្វាយរៀង។

បើតាមក្រុមអាជីវករលក់ដូរនៅផ្សារមួយនេះបានអោយដឹងថាៈ អ្នកយកភាស៊ីុឈ្មោះ និច សុនបាន យកលុយលើសសៀវភៅបន្ទុកដូចជាម៉ូតូ១គ្រឿងតម្លៃ៥០០រៀល ប៉ុន្តែយកអ្នកភាស៊ីុ១ពាន់រៀល ចំណែកអ្នកលក់បន្លែមួយល្អីក្នុងសៀវភៅបន្ទុកឲ្យយកតម្លៃ២០០រៀលជាក់ស្តែងអ្នកយកភាស៊ីុ១ពាន់រៀល ត្រីមួយកញ្រ្ជែងឬកម្ពឹសកន្លះចានដែកតូចយក១ពាន់៥០០រៀលហើយថ្លៃដី១០០រៀលឆ័ត្រ៥០០រៀលសរុប២៦០០រៀលមួយព្រឹក ខណះពួកគាត់យកបន្លែត្រីមកលក់ចំណេញបន្តិចបន្តួចថ្ងៃខ្លះ ខាតចូលដើមហើយមិនតែប៉ុណ្ណោះអ្នកយកភាស៊ីុមិនបានធ្វើការសម្អាតអនាម័យកន្លែងលក់ដូរឡើយដោយទុកគំនរសំរាមគរស្អុយគួរអោយចង់ក្អួតនៅតាមដងផ្លូវនិងជុំវិញផ្សារផងដែរ។

ក្រុមអាជីវករលក់ដូរនៅផ្សារប្រសូត្រនេះក៏បានសំណូមពរអាជ្ញាធរខេត្តមេត្តាជួយអន្តរាគមន៍ដោៈស្រាយផងនិងសូមឲ្យម្ចាស់ផ្សារព្រមទាំងលោក និច សុន យកភាស៊ីផ្សារសេវាតាមសៀវភៅបន្ទុករបស់រដ្ឋ។

ទាក់ទិនករណីចោទប្រកាន់ខាងលើនេះដែរលោកនិចសុនអ្នកគ្រប់គ្រងផ្សារប្រសូត្រថ្មីនិងជាអ្នកយកភាស៊ីផ្ទាល់បានឲ្យដឹងថា មូលហេតុ លោកយកភាស៊ីនិងការផ្ញើរម៉ូតូលើស់សៀវភៅបន្ទុកនោះគឺដោយប្រជាពលរដ្ឋលក់បន្លែលក់ត្រីមួយកញ្រ្ចែងមួយល្អី ទាំងនោះបានសំណូមពរសុំដាក់លក់នៅកន្លែងផ្ញើរកង់ម៉ូតូ ហើយគាត់ត្រូវវាយរបងថ្មដែលរាំងការពារម៉ូតូចេញយកកន្លែងដាក់បន្លែឬលក់ត្រី ហើយត្រូវយកម៉ូតូ

មកផ្ញើរនៅតាមបណ្តោយដងផ្លូវចូលទៅសាលាស្រុក។

ហើយ នៅពេលណាមានភ្ញៀវឬថ្នាក់ដឹកនាំចូលសាលាស្រុកត្រូវរៀបចំម៉ូតូកង់ដែលផ្ញើរតាមដងផ្លូវនេះចេញ និងគេជួយលើកអីវ៉ាន់ចងលើម៉ូតូទើបយកតម្លៃ១ ០០០រៀល
រីឯភាស៊ីគឺយកតាមអីវ៉ាន់លក់បានថ្លៃឬបានលុយតិចឬច្រើនខ្លះទៀតគឺយកសរុបថ្លៃដី ថ្លៃភាស៊ី ថ្លៃឆត្រ័និងថ្លៃផ្ញើរម៉ូតូទើសរុបទៅលើស់សៀវភៅបន្ទុកម្យាងយកថ្លៃជួយលើកដាក់និងអុសម៉ូតូចេញចូលសរុប៣៦០០រៀល។

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print