ឆេះតូបលក់ទឹកត្នោតជូរ ផ្អើលរថយន្តពន្លត់អគ្គីភ័យ និងសមត្ថកិច្ចមកអន្តរាគមន៍

ចែករំលែក៖

 

ភ្នំពេញ : តូបស្បូវ លក់ទឹកត្នោតជូរ គ្រឿងក្លែម បាយម្ហូប ចំនួន២តូបជាប់គ្នា ខណ:ម្ចាស់ខ្វះការប្រុងប្រយ័ត្ន ភ្លើងចង្រ្កាន ចម្អិនម្ហូប ទើបបណ្តាលឱ្យឆាបឆេះ តូបលក់ទឹកត្នោតជូរ បង្កឱ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គីភ័យ ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់អស់2គ្រឿង ជៀសវាង ខ្លាចរាលដាលដល់លំនៅដ្ឋាន របស់ពលរដ្ឋ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីរសៀលថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតនៅ ដីឡូត៍មួយកន្លែង ខាងលិចរបងសួន កាណាឌីយ៉ា ក្នុងភូមិគោកចំបង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា តូបលក់ទឹកត្នោតជូរ ចំនួន២ ប្រក់ស្បូវ ទំហំ៥ម៉ែត្រ បណ្តោយ១២ម៉ែត្រ ជាតូបលក់ គ្រឿងក្លែម ទឹកត្នោតជូរ បាយម្ហូប ពុំមានសម្ភារ:អ្វី ជាដុំកំភួនឡើយ ខណ:ដែលម្ចាស់ ខ្វះការប្រុងប្រយ័ត្ន ធ្វេសប្រហែស ហើយម៉្យាង ជារដូវរាំងស្ងួត តូបសង់ ពីកូនឈើ ប្រក់ស្បូវ ងាយប្រឈមទៅនឹង គ្រោះអគ្គីភ័យ កាលបើយើងខ្វះការប្រុងប្រយ័ត្ន ភ្លើងទៀន ភ្លើងចង្រ្កាន នោះ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា អគ្គីភ័យឆេះតូបខាងលើ បណ្តាលមកពីការចម្អិនអារហារ ខ្វះការប្រុងប្រយ័ត្នទើបរាលដាល ឆេះអស់២តូប តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ខូចខាតតែសម្ភារ: តុ កៅអី របស់របរមួយចំនួន សម្រាប់លក់ដូរ ហើយភ្លើងរលត់ទៅវិញ បន្ទាប់ពី មានរថយន្តពន្លត់អគ្គីភ័យ របស់សាលាខណ្ឌពោធិ៍សែនជ័យ ចំនួន២គ្រឿង ទៅបាញ់ឱ្យរលត់ទៅវិញ កុំឱ្យរាលដាលទៅកន្លែងផ្សេង ។

ពលរដ្ឋរិះគន់ផងដែរ នេះជាតូបលក់ដូរ សង់ដាច់ពីលំនៅដ្ឋានរបស់ពលរដ្ឋ ចុះបើសងជាប់វិញនោះ ប្រាកដជារាលដាល ដល់ផ្ទះពលរដ្ឋជាមិនខាន ហើយសំណាងហើយ មិនបង្កឱ្យមានអ្នករងរបួស ។ គួររំលឹកផងដែរថា ការធ្វេសប្រហែស ចរន្តភ្លើងអគ្គសនី ដោតបំភ្លឺកុងមា ភ្លើងបំភ្លឺផ្សេងៗ ភ្លើងទៀន ធូប មិនបានប្រុងប្រយ័ត្ន អាចទុស្សេឆ្លងចរន្ត ផ្តើមឱ្យមានអគ្គីភ័យ ។សុខាសែនជ័យ

...

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print