ទីបំផុត! ក្រុមហ៊ុន TikTok ចិន បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Oracle

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីរដ្ឋាភិបាលអាមេរិក គំរាមបិទកម្មវិធីវីដេអូកម្សាន្ត TikTok ស្រាប់តែនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ ក្រុមហ៊ុនមួយនេះប្រកាសថា ខ្លួនឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិក Oracle និង Walmart ដើម្បីបន្តប្រតិបត្តិការនៅទឹកដីអាមេរិកបន្តទៀត ចំណែកឯលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានគាំទ្រកិច្ចព្រមព្រៀងមួយនេះផងដែរ ខណៈដែលក្រសួងពាណិជ្ជកម្មអាមេរិក ក៏បានប្រកាសពន្យារពេលអនុវត្តបម្រាមលើការទាញយក TikTok មួយសប្ដាហ៍ផងដែរ។

ជាក់ស្តែងនៅក្នុងការប្រកាសរបស់ TikTok កាលពីថ្ងៃទី១៩ ខែកញ្ញា បានសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកOracle និង Walmart ក្នុងការបង្កើតក្រុមហ៊ុនថ្មីឈ្មោះ TikTok Global ដែលនឹងគ្រប់គ្រងលើប្រតិបត្តិការរបស់ TikTok នៅអាមេរិក។ដោយកិច្ចព្រមព្រៀងមួយនេះ ត្រូវបានគេរំពឹងថា នឹងដោះស្រាយក្ដីបារម្ភរបស់អាមេរិកទាក់ទងសន្តិសុខជាតិ។

បើតាមការប្រកាសរបស់ប្រព័ន្ធបណ្ដាញសង្គមកំពុងល្បីឈ្មោះរបស់ចិន បាននិយាយថា៖«យើងរីករាយដែលកិច្ចព្រមព្រៀងដែលស្នើដោយTikTok, Oracle និង Walmart នឹងដោះស្រាយបញ្ហាសន្តិសុខជាតិដែលលើកឡើងដោយរដ្ឋបាលអាមេរិក និងបានផ្ដល់ចម្លើយពីអនាគតរបស់ TikTok នៅអាមេរិក។» ព្រោះក្រោមកិច្ចព្រមព្រៀងនេះ Oracle នឹងក្លាយជាអ្នកផ្ដល់បច្ចេកវិទ្យាឲ្យ TikTok ហើយ Walmart នឹងធ្វើការលើផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនថ្មី។

បើតាមទីភ្នាក់ងារព័ត៌មាន Reuters និយាយថា អ្នកវិនិយោគអាមេរិក នឹងកាន់កាប់ភាគហ៊ុនភាគច្រើនក្នុង TikTok Global ហើយអ្នកវិនិយោគចិនកាន់កាប់ប្រមាណ៣៦ភាគរយ។ បន្ថែមពីនេះ ក្រុមហ៊ុម TikTok ក៏យល់ព្រមលើកការពារទិន្នន័យអ្នកប្រើប្រាស់ ដោយក្នុងនោះOracle នឹងទទួលខុសត្រូវលើការផ្ទុកទិន្នន័យទាំងអស់ ហើយក៏ទទួលបានសិទ្ធិត្រួតពិនិត្យប្រភពកូដរបស់ TikTook ផងដែរ។

ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានគាំទ្រសេចក្ដីស្នើកិច្ចព្រមព្រៀងនេះ និងថា ក្រុមហ៊ុនថ្មី ត្រូវបានគ្រប់គ្រងទាំងស្រុងដោយ Oracle និង Walmart មិនតែប៉ុណ្ណោះលោក ត្រាំ ក៏បានអះអាងថា កិច្ចព្រមព្រៀងនេះ នឹងបង្កើតការងារ២៥០០០កន្លែងសម្រាប់ប្រជាជនអាមេរិកផងដែរ ជាមួយនឹងទីស្នាក់ការថ្មីដែលអាចនៅរដ្ឋតិចសាស់។ ទន្ទឹមនឹងនេះ ទឹកប្រាក់ចំនួន៥ពាន់លានដុល្លារដែលបានមកពីកិច្ចព្រមព្រៀងនេះ នឹងត្រូវដល់ឲ្យមូលនិធិសម្រាប់វិស័យអប់រំទៀតផង។

គួរបញ្ជាក់ថា បើយោងតាមក្រសួងពាណិជ្ជកម្មអាមេរិក ក្រោយការប្រកាសកិច្ចព្រមព្រៀងខាងលើនេះ ក៏ប្រកាសលើកពេលអនុវត្តបញ្ជាហាមឃាត់ការទាញយក TikTok ពី App Store និង Play Store ដែលគ្រោងអនុវត្តនៅថ្ងៃទី២០ ខែកញ្ញានេះ។ ក្រសួងដដែលបញ្ជាក់ថា ការពន្យារពេលនេះ គឺដោយសារមានការវិវត្តវិជ្ជមាន។ ចំណែកកាលបរិច្ឆេទថ្មីនៃការអនុវត្តបញ្ជានេះ គឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print