ចូលឆ្នាំចិនស្រវឹងខ្មែរបណ្តាលអោយបើកបរជ្រុលចង្កូតទៅបុកបង្គាន់ដៃស្ពានធ្លាក់អូរផ្ងារជើងឡើងលើ

ចែករំលែក៖

 

ស្ទឹងត្រែងៈករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរអោយភ្ញាក់ផ្អើលនៅភូមិកំភុន ឃុំភ្លុក ស្រុកសេសាន‌ ខេត្តស្ទឹងត្រែងកាលពីវេលាម៉ោង៤.១៧នាទីថ្ងៃទី៩ខែកុម្ភះឆ្នាំ២០១៦ ។
សមត្ថកិច្ចបានអោយដឹងថាៈ រថយន្តកូរ៉េពណ៍សមួយគ្រឿងចំណុះ១តោនកន្លះបើកបរម្នាក់
ឯងទិសដៅពីកើតទៅលិចចេញពីរម្មណីយ៍ដ្ឋាន
បុប្ផាភ្លុកក្នុងភាពស្រវឹងជោកហើយបើកលឿនដូចហោះ។
មកដល់ចំណុចកើតហេតុគេចពីម៉ូតូក៍ជ្រុលចង្កូតទៅបុកនឹងបង្កាន់ដៃស្ពានធ្លាក់អូរផ្ងារជើង
ឡើងលើធ្វើតៃកុងឡានម្នាក់សន្លប់ស្តោក។

នាយប៉ុស្តិរដ្ឋបាលឃុំភ្លុក លោកចត.ហាត បាន
អោយដឹងថាៈ បុរសបើកបរនោះឈ្មោះ ជា ប៊ុនធឿន
ភេទប្រុស អាយុ២៩ឆ្នាំ មានទីនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

បច្ចុប្បន្នត្រូវបានបញ្ចូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ បង្អែកខេត្តរីឯរថយន្តបង្ក ជាកម្មសិទ្ឋរបស់ម្ចាស់ភោនីយ៍ដ្ឋាន សុខសម្បត្តិ‌ រថយន្តបង្កបានយកឡានស្ទូច យកទៅជួសជុល។

សូមបញ្ចាក់ផងដែថាៈ គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្ករបួសស្នាម ដល់អ្នកដ៍ទៃឡើយ ចំណែកស្ពានខូចខាតបានប្រគល់អោយម្ចាស់
រថយន្តចេញថ្លៃជួសជុលស្ពានឡើងវិញ។

...

image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print