ខេត្តព្រៃវែងៈ កាលពីវេលាម៉ោង១៩និង៣១យប់ថ្ងៃទី ៩ ខែកុម្ភះ ឆ្នាំ២០១៦ មានចោរមួយក្រុម មានគ្នាប្រហែល ៥នាក់ ប្រដាប់ដោយអាវុធ ខ្លីចំនួន៣ដេីម បានចូលប្លន់ ផ្ទះឈ្មោះ អ៊ា ប៊ន ប្រុស ៥៥ឆ្នាំ និងប្រពន្ធ ឈ្មោះ អ៊ំុ អេង អាយុ ៦៧ឆ្នាំ នៅភូមិព្រៃខ្លាទី២ ឃំុព្រៃខ្លា ស្រុកស្វាយអន្ទរ។
ព័ត៍មានបឋមទទួលបានថាៈ ជនល្មេីសបានគាស់បន្ទប់ចូលយកហឹបប្រាក់ ក្នុងនោះ- ប្រាក់ ដុល្លា ចំនួន១៣០០០$- ប្រាក់រៀល ប្រហែល១៥០លានរៀល។ សុខ ខេមរា