ឆេះផ្ទះបាត់បង់ទ្រព្យសម្បត្តិរាប់មឺុនដុល្លារ នៅស្រុកកោះសូទិន

ចែករំលែក៖

 

ខេត្តកំពង់ចាមៈ ផ្ទះប្រជាពលរដ្ឋ មួយកន្លែង ត្រូវបាន អគ្គីភ័យ ឆាបឆេះ គ្មាន សល់ បើទោះបីរថយន្តពន្លត់អគ្គិភ័យ ព្យាយាមបាញ់ទឹកពន្លត់យ៉ាងណាក្តី។ ហេតុការនេះ កើតឡើងនៅម៉ោងប្រមាណ ១១និង៣០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅ ភូមិ ថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

តាមប្រភពពត៍មានបានឲ្យដឹងទៀតថា ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ ឈួន គឹមហន ភេទស្រី អាយុ ៧៣ឆ្នាំ សំភារដែលបានបាត់បង់ក្នុងហេតុការនេះរួមមាន ផ្ទះជាប្រភេទឈើលើប្រក់ក្បឿង ១២ម៉ត្រ គុណនិង ១៥ម៉ែត្រ ត្រូវ ខូចខាតទាំង ស្រុង ចិញ្ចៀនពេជ្យ ៣ វង់ បណ្តោងពេជ្រ ២ ក្រវិលពេជ្រ ២គូ ខ្សែក. ខ្សែដៃ ៦ តំឡឹង ប្រាក់ រៀល ១លានជាងរៀល ប្រាក់ដុល្លារ ៨ពាន់ ដុល្លារ និង សម្ភារៈប្រើប្រាស់ក្នុង ផ្ទះ មួយចំនួនទៀត។
ចំពោះមូលហេតុនៃការឆាបឆេះនេះ ត្រូវសមត្ថកិច្ចដាក់ការសន្និដ្ឋានជំហានដំបូងថា អាចមកពីទុស្សេចរន្តអគ្គិសនី។

សូមបញ្ជាក់ថា ក្នុងឱកាសចូលឆ្នាំចិន គិតត្រឹម ថ្ងៃទី ៧ ខែគុម្ភះ ឆ្នាំ ២០១៦ ដល់ថ្ងៃទី៩ ខែគុម្ភះ ឆ្នាំ២០១៦ នេះ ករណីអគ្គីភ័យកើតឡើងនៅទូទាំងប្រទេស មានចំនូន១៣ករណី ហើយឆេះផ្ទះចំនួន១១៧ខ្នង រោងលក់ទឹកត្នោតជូរ២រោងផងដែរ៕វណ្ណះ

...

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print