ជនសង្ស័យ ជួញដូរដឹកជញ្ជូន រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ២នាក់ត្រូវបាននគរបាលស្រុកស្ទឹងត្រង់ឃាត់ខ្លួន

ចែករំលែក៖

 

ខេត្តកំពង់ចាមៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេសរជ្រៃ ធ្វើការឃាត់ខ្លួន ក្នុងពេលធ្វើរ រដ្ឋបាលចំហ និងចុះ ត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវ ។
សម្មត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ សុះ ស្លេះ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
២.ឈ្មោះ លី ហាន់ដាហ្វី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ក្នុងនោះសមត្ថកិច្ចយើងបានដកហូតវត្ថុតាងរួមមានៈ ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន ០១កញ្ចប់តូច ម៉ូតូចំនួន ០១គ្រឿង ម៉ាកស្មាក់រីវ៉ូ ពណ៌ឈាមជ្រូក សេរីឆ្នាំ២០១៣ និងទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាកណូគា(អិនចុចពិល)។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបាននាំយកមកអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី ៕វណ្ណះ

image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print