Juventus មិនចុះហត្ថលេខាយក Suarez របស់ Barcelona ឡើយ

ចែករំលែក៖

នាយកផ្នែកកីឡារបស់ក្លិបសេះបង្កង់ Juventus លោក Fabio Paratici បានបញ្ជាក់ថា តារាឆ្នើមរបស់ក្រុម Barcelona ខ្សែប្រយុទ្ធ Luis Suarez នឹងមិនចូលរួមជាមួយម្ចាស់ជើងឯក Serie A នោះទេ ខណៈដែលក្លិប Juventus កំពុងសម្លឹងមើលខ្សែប្រយុទ្ធក្រុម Roma កីឡាករ Edin Dzeko ជំនួសវិញ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កីឡាករ Suarez អាចចាកចេញពីក្លិបយក្សនៅ La Liga ទៅចូលរួមជាមួយ Juventus ចាប់ដៃគូជាមួយ Cristiano Ronaldo បន្ទាប់ពីកីឡាករ Gonzalo Higuain ផ្លាស់ទៅលេងនៅក្លិប Inter Miami របស់លោក David Beckham នៅ MLS របស់អាមេរិក។ ប៉ុន្តែការពន្យាពេលក្នុងការផ្ទេរកីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយវ័យ៣៣ឆ្នាំរូបនេះមិនអាចទៅរួចនោះទេ។

លោក Paratici បាននិយាយថា “Suarez អាចត្រូវបានដកចេញពីបញ្ជី ពីព្រោះពេលវេលាដែលត្រូវចំណាយដើម្បីទទួលបានលិខិតឆ្លងដែនទៅអ៊ីតាលីគឺយូរជាងពេលកំណត់នៃការផ្ទេរ ឬហួសពេលដែលយើងប្រគល់បញ្ជីទៅក្របខ័ណ្ឌ Champions League ។ ខណៈដែល Suarez មិនជាប់ឈ្មោះក្នុងបញ្ជីទិញសម្រាប់គ្រូបង្វឹកលោក Andro Pirlo ក្លិបបានបន្តទាក់ទងជាមួយកីឡាករ Dzeko របស់ Roma វិញ”។

ការស្នើសុំផ្លាស់ប្តូររបស់ Dzeko ទៅ Juventus ត្រូវបានគេរាយការណ៍ថា ក្លិបបានចាប់អារម្មណ៍ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Arkadiusz Milik របស់ក្រុម Napoli ផងដែរ ប៉ុន្តែចំពេលដែលភាពមិនប្រាកដប្រជាចំពោះអនាគតខ្សែប្រយុទ្ធនេះ កីឡាករ Dzeko គឺជាអ្នកជំនួសដ៏ស័ក្តិសម។

លោក Paratici បានបញ្ជាក់ថា កីឡាករ Dzeko អាចជាជម្រើសសម្រាប់ខ្សែប្រយុទ្ធកណ្តាល ហើយក្លិបកំពុងធ្វើការឆ្ពោះទៅរកភាពជាប់គាំងដោយមានពេល១៥ថ្ងៃទៀតក្នុងការផ្ទេរ ដែលមិនត្រូវប្រញាប់ប្រញាល់ពេកនោះទេ។ ក្លិបមានជម្រើសផ្សេងទៀតមិនមែនគ្រាន់តែ Dzeko ទេ គឺយើងកំពុងត្រូវសម្រាប់ខ្សែប្រយុទ្ធម្នាក់ដែលអាចធ្វើការជាមួយ Cristiano Ronaldo និង Paulo Dybala បាន ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print