កីឡាករ៥នាក់ដកខ្លួនចេញពីវគ្គជម្រុះ French Open បន្ទាប់ពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

កីឡាករដែលមិនបញ្ចេញឈ្មោះចំនួន៥នាក់បានដកខ្លួនចេញពីការប្រកួតវគ្គជម្រុះកីឡាវាយតឺន្នីស French Open បន្ទាប់ពីកីឡាករ២នាក់ និងគ្រូបង្វឹកម្នាក់បានធ្វើតេស្តរកឃើញថាមានផ្ទុកជំងឺកូវីដ-១៩ ដែលការប្រកួតជម្រុះបានចាប់ផ្តើមកាលពីថ្ងៃចន្ទ។

សេចក្តីថ្លែងការណ៍មួយបានថា “អ្នករៀបចំការប្រកួត Roland-Garros អាចបញ្ជាក់ពីកីឡាករ២នាក់នៅក្នុងការប្រកួតជម្រុះបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ចំណែក៣នាក់ផ្សេងទៀតបានបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធជាមួយគ្រូបង្វឹកម្នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺនេះផងដែរ។

សេចក្តីថ្លែងការណ៍បានបន្តថា ស្របតាមពិធីសារសុខភាពនៃការប្រកួតកីឡាករទាំង៥នាក់នឹងមិនចូលរួមប្រកួតក្នុងវគ្គជម្រុះដែលនឹងចាប់ផ្តើមកាលពីថ្ងៃចន្ទទេ ហើយនឹងផ្តាច់ខ្លួននៅដោយឡែកពីគេក្នុងរយៈពេល៧ថ្ងៃ។ សរុបមកការធ្វើតេស្តិចំនួនលើមនុស្ស៩០០នាក់ ត្រូវបានអនុវត្តចាប់តាំងពីថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញាមកម្ល៉េះ ហើយទើបតែមានមនុស្ស៣នាក់បានធ្វើតេស្តវិជ្ជមានក្នុងវិស័យកីឡាវាយតឺន្នីសរដូវកាលថ្មីនេះ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print