ខ្សែបម្រើ Gundogan របស់ក្រុម Man City ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

ខ្សែបម្រើ Ilkay Gundogan របស់ក្រុមមេឃខៀវ Manchester City បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃអង្គារនេះ។

ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League បានបញ្ជាក់ថា កីឡាករវ័យ២៩ឆ្នាំ Ilkay Gundogan កំពុងតាមដានឃ្លាំមើលដោយគ្រូពេទ្យជំនាញ និងដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១០ថ្ងៃ។ ជាលទ្ធផលកីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះបានខកខានការប្រកួតលីគបើករដូវកាលទល់នឹងក្រុមចចកខ្មៅ Wolver កាលពីថ្ងៃចន្ទផងដែរ។

ក្រុម Manchester City បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នករាល់គ្នានៅក្លិបសូមឲ្យ Ilkay ជាសះស្បើយឆាប់រហ័ស” ។

កាលពីថ្ងៃចន្ទក្របខ័ណ្ឌ Premier League បានអះអាងថា ក្នុងមួយសប្តាហ៍ដែលឈានដល់ថ្ងៃអាទិត្យទី២០ ខែកញ្ញាកន្លងទៅកីឡាករ និងបុគ្គលិកក្លិបចំនួន១.៥៧៤នាក់ត្រូវបានធ្វើតេស្តរកមើលមេរោគឆ្លង ហើយក្នុងចំណោមនោះមានករណីវិជ្ជមានថ្មីចំនួន៣នាក់។

ខ្សែបម្រើស្លាប Riyad Mahrez និងខ្សែការពារ Aymeric Laporte កាលពីពេលមុនបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប៉ុន្តែពេលនេះបានវិលត្រឡប់មកហ្វឹកហាត់វិញហើយ។

ក្រុមរបស់លោក Pep Guardiola ក៏នឹងត្រូវប្រកួតជាមួយក្លិប Bournemouth ក្នុងព្រឹត្តិការណ៍ League Cup នៅថ្ងៃព្រហស្បតិ៍ និងប៉ះក្រុម Leicester City ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print