ក្លិប Flamengo មានកីឡាករ៦នាក់វីរុសកូវីដ-១៩

ចែករំលែក៖

កីឡាកររបស់ក្លិប Flamengo ចំនួន៦នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩មុនពេលការប្រកួតក្របខ័ណ្ឌ Copa Libertadores របស់ក្លិបនៅប្រទេសប្រេស៊ីលប៉ះក្រុម Barcelona SC របស់ក្លិបប្រទេសអេក្វាឌ័រ។

ដំណឹងនេះបានកើតឡើង៣ថ្ងៃបន្ទាប់ពីក្រុមម្ចាស់ជើងឯករងមួយនេះបរាជ័យ ៥-០ លើក្រុម Independiente del Valle ក្នុងទីក្រុង Quito នៃប្រទេសអេក្វាឌ័រដែលជាលទ្ធផលដ៏អាក្រក់បំផុតដែលមិនធ្លាប់មានក្នុងការប្រកួតប្រជែងកន្លងទៅ។

ក្លិប Flamengo បានប្រកាសថា “កីឡាករដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេក្រោមការត្រួតពិនិត្យរបស់នាយកដ្ឋានវេជ្ជសាស្ត្ររបស់ក្លិប” ។

សារព័ត៌មាន O Globo បាននិយាយថា កីឡាករ Diego Ribas និង Filipe Luis ដែលជាអតីតកីឡាករក្លិប Atletico Madrid គឺស្ថិតក្នុងចំណោមកីឡាករដែលធ្វើតេស្តវិជ្ជមាន។ រីឯកីឡាករផ្សេងទៀតមានដូចជា ខ្សែការពារស្លាបស្តាំរបស់ឈីលីគឺកីឡាករ Mauricio Isla ខ្សែការពារស្លាប Bruno Henrique ខ្សែប្រយុទ្ធ Michael Delgado និងខ្សែការពារ Matheuzinho ។ កីឡាករនឹងត្រូវបានធ្វើតេស្តម្តងទៀតមុនពេលធ្វើការសម្រេចចិត្តអំពីការអនុញ្ញាតឲ្យចូលរួមការប្រកួតប្រសិនបើលទ្ធផលតេស្តនោះអវិជ្ជមាន ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់តំបន់អាមេរិចខាងត្បូង កន្លងទៅត្រូវបានគេមើលឃើញថា បានច្រានចោលការស្នើឲ្យមានការពន្យាពេលការប្រកួកម្មវិធី Copa Libertadores។ ពិធីសារនៃការឆ្លងជំងឺនេះតម្រូវឱ្យមានក្លិបចុះឈ្មោះអ្នកលេងចំនួន៥០នាក់នៅក្នុងក្រុម ដើម្បីជួយដល់ក្រុមណាដែលមានកីឡាករឆ្លងច្រើន ងាយស្រួលជំនួស ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print