ប៉ូលិសកាណាដា​៖ មាន​ស្រោមសំបុត្រចំនួន៦ផ្ទុកសារធាតុពុលricin ផ្ញើទៅកាន់អាមេរិក

ចែករំលែក៖

ប៉ូលិស​កាណាដាបានបើកការស្រាវជ្រាវ ក្រោយពេលអាមេរិក រកឃើញស្រោមសំបុត្រផ្ញើទៅកាន់សេតវិមានអាមេរិកមានផ្ទុកជាតិគីមីពុល។ ក្រោយការស្រាវជ្រាវប៉ូលិសកាណាណា បានបញ្ជាក់ថា មានស្រោមសំបុត្រដល់ទៅ​៦​ផ្ទុកសារធាតុគីមី ricin ផ្ញើទៅកាន់សេតវិមានអាមេរិក​។
នៅថ្ងៃទី​២០ ខែកញ្ញា ប៉ូលិសកាណាដា​បានបញ្ជាក់ថា បានឆែកឆេរផ្ទះនៅជាយក្រុងMontreal ដោយមានស្ត្រីម្នាក់ត្រូវបានចាប់ខ្លួន ដោយជាប់ពាក់ព័ន្ធនិឹងការផ្ញើសំបុត្រមានសារធាតុ​ ricin ទៅកាន់សេតវិមាន និងទីតាំង​៥ផ្សេងទៀតនៅរដ្ឋតិចសាស់អាមេរិក។
លោក​Charles Poirier មន្ត្រីប៉ូលិសកាណាដាបានឲ្យដឹងថា ​«សរុប​មានសំបុត្រដល់ទៅ៦​បានផ្ញើទៅកាន់អាមេរិក ក្នុងនោះមានស្រោមសំបុត្រមួយផ្ញើទៅកាន់សេតវិមាន និង៥ទៀតទៅកាន់ទីតាំងនៅតិចសាស់»។​​ កាលពីសប្តាហ៍កន្លងមក ​ស្នងការប៉ូលិសតិចសាស់ក៏ទទួលបានលិខិតដែលគួរឲ្យសង្ស័យ​​កាលពីសប្តាហ៍កន្លងមកផងដែរ​។ ប៉ុន្តែមិនបានបើកសំបុត្រនោះឡើយដោយបញ្ជូនទៅកាន់ក្រុមស្រាវជ្រាវ (FBI)
ជាមួយគ្នានេះក្រុម​(FBI) បានបើកការស្រាវជ្រាវ​ ទៅលើសំបុត្រដែលសង្ស័យមានផ្ទុកសារធាតុពុល​ ricin ដែលផ្ញើទៅកាន់ទីតាំងនានាក្នុងរដ្ឋតិចសាស់។ នៅពេលនេះ ក្រុមជំនាញមិនទាន់រកឃើញថាក្រុមណាមួយនៅពីក្រោយសកម្មភាព​ខាងលើនោះឡើយ
កាលពីថ្ងៃទី​២០ខែកញ្ញា ក្រុមសន្តិសុខអាមេរិក ក៏បានចាប់ស្ត្រីម្នាក់នៅតំបន់ព្រំដែនជាប់កាណាដា​ ដោយសង្ស័យថា ស្ត្រីរូបនោះផ្ញើលិខិតផ្ទុកជាតិគីមីពុលចូលទៅកាន់អាមេរិក​។ តាមសារព័ត៌មានរ៉យទ័រ ស្ត្រីដែលកម្លាំងសន្តិសុខអាមេរិក ចាប់ខ្លួនមានសញ្ជាតិកាណាដា និងបារាំង​៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print